ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ អ៊ីស្រាអ៊ែល និងប្រធានទីភ្នាក់ងារ CIA អាមេរិកជួបគ្នាពិភាក្សា ផ្តោតសំខាន់លើបញ្ហាអ៊ីរ៉ង់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Naftali Bennett និងប្រធានទីភ្នាក់ងារស៊ើបការ សំងាត់ CIA លោក Willima Burns បានជួបជុំគ្នាកាលពីថ្ងៃពុធម្សិលមិញ ដើម្បីពិភាក្សាផ្តោតសំខាន់ទៅលើកិច្ចការងារមួយ ចំនួនសម្រាប់បណ្តាប្រទេសសម្ព័ន្ធមិត្ត និងក៏ដូចជាបញ្ហា នៃប្រទេសអ៊ីរ៉ង់ ជាសំខាន់ផងដែរ។

ការិយាល័យ នៃនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងនៅក្នុងសេចក្តីថ្ឡែងការណ៍មួយ កាលពីថ្ងៃពុធម្សិលមិញនេះដែរថា កិច្ចពិភាក្សាធ្វើឡើងដើម្បីពង្រឹង ទៅដល់កិច្ចការងារស៊ើបការពិសេស និងក៏ដូចជាកិច្ច សហប្រតិបត្តិការ ដើម្បីបញ្ហាសន្តិសុខ រវាងប្រទេសអ៊ីស្រាអ៊ែល ជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។

លើសពីនេះកិច្ចពិភាក្សា នេះ ក៏ត្រូវបានធ្វើឡើងជាមួយ នឹងប្រធានបទផ្សេងទៀត ដូចជាបញ្ហានៅអ៊ីរ៉ង់ និងជម្រើសក្នុងការបង្កើន កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅឡើង នៅក្នុងតំបន់ជាមួយនឹងសហរដ្ឋអាមេរិក ។

នៅក្នុងការចេញផ្សាយ ដោយទូរទស្សន៍រដ្ឋ Kan ផងដែរក៏បានបញ្ជាក់ថា លោក Burns ក៏នឹងមានផែនការ ក្នុងការធ្វើដំណើរ ទៅជួបជាមួយនឹងលោកប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas និងប្រធានទីភ្នាក់ងារ ស៊ើបការណ៍ពិសេស ប៉ាឡេស្ទីន លោក Majed Faraj ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top