ព័ត៌មានអន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ ជាប្រធានាធិបតីអាមេរិកទី៣​ ដែលត្រូវបានចោទប្រកាន់ពីបទរលោភអំណាច ដោយសភាតំណាងរាស្រ្ត

វ៉ាស៊ីនតោន៖​ លោក​ ដូណាល់​ ត្រាំ​ បានក្លាយជាប្រធានាធិបតីទី ៣ របស់អាមេរិកក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានចោទប្រកាន់ដោយសភាតំណាងរាស្ត្រដោយ បានបើកសវនាការជំនុំជម្រះនៅវិមានព្រឹទ្ធសភា​ ដែលនឹងសម្រេចថា តើលោកនឹងនៅកាន់តំណែង​បន្ដទៀត ឬអត់។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មាន​ BBC បានឲ្យដឹងថា​ សភាបានបោះឆ្នោតថា ប្រធានាធិបតីបានរំលោភអំណាច របស់លោក​ ដែលជាការចោទប្រកាន់ដំបូង នៃការចោទប្រកាន់ពីរលើរូបប្រធានាធិបតីរូបនេះ។ 

 ការបោះឆ្នោតនេះបានធ្លាក់ចុះ យ៉ាងគំហុកនៅតាមបណ្តាជួរគណបក្សដោយមាន ការបោះឆ្នោតចំនួន ២២៩ រូបសម្រាប់គណបក្សប្រជាធិបតេយ្យ សម្រាប់ការចោទប្រកាន់​ និងគណបក្សសាធារណរដ្ឋចំនួន ១៩៥ នាក់បានប្រឆាំង​ ហេីយឥឡូវនេះលោក ត្រាំ ប្រឈមនឹងការបោះឆ្នោត លើការចោទប្រកាន់ជាលើកទីពីរ។ 

នៅពេលដែលការបោះឆ្នោត បានកើតឡើងលោកប្រធានាធិបតី ដូណាល់​ ត្រាំ កំពុងថ្លែងទៅកាន់ បាតុកម្មយុទ្ធនាការមួយនៅ Battle Creek រដ្ឋ Michigan រួមជាមួយអនុប្រធានាធិបតី Mike Pence ៕

ដោយ​ ឈូក​ បូរ៉ា

To Top