បរទេស ៖ របាយការណ៍មុន ៗ បានរៀបរាប់លម្អិតថា អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួន ចេញ ពីប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងប្រាក់ច្រើន ដែលជាតួលេខ ដែលគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ១៦៩ លានដុល្លារ ។ ដំបូងវាត្រូវបានគេជឿជាក់ថា លោកបានភៀស ខ្លួនទៅប្រទេស តាហ្ស៊ីគីស្ថាន ឬ ប្រទេសអ៊ូសបេគីស្ថាន មុនពេលមានការបញ្ជាក់នៅព្រឹកថ្ងៃពុធថា គាត់បានភៀសខ្លួនទៅអារ៉ាប់រួម ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាហ្វហ្កានីស្ថាន ដែលកំពុងនិរទេសខ្លួនរូបនេះ បានថ្លែងទៅកាន់សាធារណជន កាលពីថ្ងៃពុធ ហើយបានប្រកាសថា លោកមានបំណងយ៉ាងពេញលេញ ក្នុងការវិលត្រឡប់ទៅ អាហ្វហ្គានីស្ថានវិញ នាពេលខាងមុខនេះ ក្នុងគោលបំណងផ្តល់“ យុត្តិធម៌” ដល់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ។
លោក Ashraf Ghani បាន និយាយថា“ ខ្ញុំកំពុងពិគ្រោះយោបល់ ជាមួយអ្នកផ្សេងទៀត រហូតដល់ខ្ញុំត្រលប់មកវិញ ដើម្បីឱ្យខ្ញុំអាចបន្តកិច្ចខិតខំប្រឹងប្រែង របស់ខ្ញុំដើម្បីយុត្តិធម៌សម្រាប់ ជនជាតិ អាហ្វហ្គានីស្ថាន” ។ ដោយបានបញ្ជាក់ជាថ្មី ថា គាត់បានជ្រើសរើសចាក ចេញពីជនរួមជាតិរបស់គាត់ ដើម្បីការពារកុំអោយមាន ការបង្ហូរឈាមតទៅទៀត និងបញ្ចៀស“ មហន្តរាយដ៏ធំ” ណាមួយបន្ទាប់ពី កងកម្លាំងតាលីបង់ បានរំលោភការសន្យា មិនចូលទីក្រុងកាប៊ុលនៅចុងសប្តាហ៍នេះ ។
វាមិនច្បាស់ទេថា តើហ្កានីអាចឡើងកាន់តំណែង ជាប្រធានាធិបតីឡើងវិញ ជាមួយមន្រ្តីតាលីបង់បានដែរឬទេ ៕
ប្រែសម្រួលៈ ណៃ តុលា