ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរកនិងការរក្សាសន្តិភាព ទើបជាការលំបាក។
នៅលើគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរកនិងការរក្សាសន្តិភាព ទើបជាការលំបាក។ ប្រទេសមួយចំនួន ដែលត្រូវបានទាញទម្លាក់ចូល ក្នុងភ្លើងសង្គ្រាម នៅតែមិនទាន់អាចទទួលបាន សន្តិភាពរហូតមកដល់ពេលនេះ បើទោះជា ការប្រយុទ្ធគ្នា បានកើតឡើង អស់ជាច្រើនឆ្នាំ និងបានសម្លាប់ជីវិត ជនស្លូតត្រង់ អស់រាប់សែនលាននាក់»។