ព័ត៌មានអន្តរជាតិ

ចិន រិះគន់អាមេរិក ពីបទបោកប្រាស់ ស្របពេលរបាយការណីពីប្រភព ជម្ងឺកូវីដនឹងត្រូវចេញ

បរទេស៖ប្រទេសចិន នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់ចំពោះកិច្ចប្រឹងប្រែងនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការតាមរកប្រភពនៃមេរោគកូរ៉ូណា ដោយទាមទារឲ្យមានការស៊ើបអង្កេតលើមន្ទីរពិសោធន៍យោធាអាមេរិកមួយកន្លែង ភ្លាមៗមុនការចេញរបាយការណ៍សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ស្តីពីមេរោគនោះ។

របាយការណ៍សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ មានបំណងធ្វើការដោះស្រាយជម្លោះ នៅក្នុងចំណោមទីភ្នាក់ងារចារកម្ម ចំពោះទ្រឹស្តីផ្សេងៗគ្នា ស្តីពីរបៀបដែលមេរោគកូរ៉ូណាបង្ហាញខ្លួន ដែលរួមមានទាំងទ្រឹស្តីដែលគេច្រានចោលម្តងហើយ ស្តីពីឧប្បទ្ទវហេតុនៅមន្ទីរពិសោធន៍ចិន។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Fu Cong ជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងអាវុធក្រសួងការបរទេស បាននិយាយប្រាប់សន្និសីទកាសែតដូច្នេះថា ការបោកបញ្ឆោតចិន មិនអាចលាងសម្អាតកំហុសអាមេរិកបានទេ។

គួរបញ្ជាក់ថា របាយការណ៍សហរដ្ឋអាមេរិក នឹងដល់ពេលត្រូវបំពេញឲ្យរួចទាំងស្រុង នៅត្រឹមកាលកំណត់ថ្ងៃអង្គារ ប៉ុន្តែវានឹងប្រើពេលពីរបីថ្ងៃទៀត ដើម្បីត្រៀមរៀបចំចំពោះកំណែមិនច្បាស់លាស់ សម្រាប់ការចេញផ្សាយជាសាធារណៈ នេះបើតាមសម្តីលេខាធិការព័ត៌មានសេតវិមាននិយាយនៅក្នុងសប្ដាហ៍នេះ៕ប្រែសម្រួល៖ប៉ាង កុង

To Top