ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជា គាំទ្រ ការស្វែងរកប្រភព នៃមេរោគកូវីដ-១៩ តាមបែបវិទ្យាសាស្ត្រ និង ប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ ឧបាយកលនយោបាយ លើលទ្ធផល វិទ្យាសាស្ត្រ (political manipulation)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការងារស្រាវជ្រាវ រកប្រភពរបស់មេរោគកូវីដ១៩ គឺជាការងារវិទ្យាសាស្ត្រ សុទ្ធសាធ។
ក្រសួងសុខាភិបាល ក៏បានអះអាងថា «កម្ពុជាគាំទ្រក្នុងការស្វែង រកប្រភព នៃមេរោគនេះ តាមបែបវិទ្យា សាស្ត្រ និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ ឧបាយកលនយោបាយ លើលទ្ធផលវិទ្យាសាស្ត្រ (political manipulation) និងការដាក់បន្ទុកដល់អ្នកដទៃ ដោយគ្មានភស្តុតាងវិទ្យាសាស្រ្ត ច្បាស់លាស់»៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

