ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីវៀតណាម ព្រមានថា ខេត្តក្រុងណា ដែលមិនអាចគ្រប់គ្រងការផ្ទុះវីរុសបាន នឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យ

បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានព្រមានថា ដោយសារកំណើនសេដ្ឋកិច្ចត្រូវបានទម្លាក់ចុះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ខេត្តក្រុងណា ដែលមិនអាចគ្រប់គ្រងការផ្ទុះឡើងបាន គឺនឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ -១៩ កាលពីថ្ងៃអាទិត្យ នៅពេលដែលទីក្រុងនិងខេត្តចំនួន ២៣ បានដាក់ការបិទខ្ទប់យ៉ាងតឹងរ៉ឹ ងតាមសេចក្តីណែនាំលេខ ១៦“ តំបន់ជាច្រើន ដែលបានលះបង់សេដ្ឋកិច្ចនិងសង្គម ដើម្បីដាក់ចេញនូវវិធានការ រក្សាគម្លាតសុវត្ថិភាពសង្គម គួរតែធ្វើឱ្យការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ស្ថិតក្រោមការគ្រប់គ្រងជាថ្នូរនឹងបញ្ហានោះ” ។

លោក Pham Minh Chinh បញ្ជាក់ថា មូលដ្ឋានណាមួយដែលមិនសម្រេចបានគោលដៅ គួរតែ ត្រូវ “ពិនិត្យពិច័យខ្លួនឯង ពិនិត្យឡើងវិញ និងបញ្ជាក់ពីមូលហេតុនិងការទទួលខុសត្រូវរបស់អង្គការនិងបុគ្គល។ អ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួនត្រូវតែដោះស្រាយ” ។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះ លោកមិនបានបញ្ជាក់លម្អិតថាតើពួកគេគួរដោះស្រាយយ៉ាងដូចម្តេចទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top