បរទេស៖ រដ្ឋបាលលោក ចូ បៃដិន នាពេលថ្មីៗនេះ បានធ្វើការដាក់បន្តបម្រាម ដែលបង្កើតឡើងក្នុងសម័យលោក ត្រាំ លើការប្រើប្រាស់ លិខិតឆ្លងដែនអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសកុម្មុយនិស្ត ឯកោកូរ៉េខាងជើង សម្រាប់រយៈពេលមួយឆ្នាំថែមទៀត។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើការកំណត់ថា នៅតែបន្តមានហានិភ័យធ្ងន់ធ្ងរ ចំពោះពលរដ្ឋនិងជនជាតិអាមេរិក ពាក់ព័ន្ធការចាប់ខ្លួន និងឃុំខ្លួនរបស់ពេលយូរ ដែលបង្កឲ្យមានគ្រោះថ្នាក់ ដល់សុវត្ថិភាពរាងកាយរបស់ពួកគេ។
សេចក្តីជូនដំណឹងមួយបាននិយាយថា ការហាមឃាត់នេះ នឹងនៅតែមានប្រសិទ្ធភាពជាធរមាន រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ប្រសិនបើមិនត្រូវបានដក ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទេនោះ។
លិខិតឆ្លងដែនអាមេរិកទាំងអស់ នឹងគ្មានសុពលភាព សម្រាប់ការធ្វើដំណើរចូល ឬក៏ឆ្លងកាត់ប្រទេសកូរ៉េខាងជើងទេ តែការលើកលែងអាចនឹង ត្រូវបង្កើតឡើង សម្រាប់កាលៈទេសៈពិសេស ដូចជាការជួយផ្នែកមនុស្សធម៌ជាដើមរ ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
