ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន១៥១នាក់ថ្មី ខណៈមានករណីជាសះស្បើយ១១៨នាក់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧.២៩២ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៥៧៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១.៥៩៧នាក់ ស្លាប់ចំនួន ១៤នាក់៕