ព័ត៌មានជាតិ

ខែសីហា ក្រុមការងារតាមដានហ្វេសប៊ុក សម្ដេច ស ខេង ឆ្លើយតប និងដោះស្រាយ ៧២ករណី (Video)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្នុងខែសីហា ឆ្នាំ២០២១ ក្រុមការងារដានគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច ទទួលសំណូមពរ និងសំណួរពីប្រជាពលរដ្ឋ ចំនួន១៦២គណនី ក្នុងនោះ ឆ្លើយតប និងដោះស្រាយ ចំនួន៧២គណនី។

តាមរយៈគេហំទ័ពរហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា នៅសល់ក្រៅពីនោះ ស្ថិតក្នុងដំណាក់កាលកំពុង ដំណើរការដោះស្រាយ ។ ក្នុងនោះ ក៏មានពលរដ្ឋដែលបានសំណូមពរ និងសំណួរ ព្រមទាំងបញ្ហានានាជាច្រើនទៀត ។

សម្ដេចបន្ដថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារ កិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច នៅពេលប្រឈមមុខនឹងបញ្ហា បង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។

សម្ដេច ស ខេង ក៏សុំការយល់យោគ អធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បាន ដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕

To Top