ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ឃើញថា ស្ថាប័នស្រាវជ្រាវ ក៏មានតួនាទី សំខាន់ ចូលរួមចំណែកដោះស្រាយ បញ្ហាវិបត្តិ និងលើកកម្ពស់រក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និង ការបណ្តុះស្មារតី ផ្លាស់ប្ដូរមតិយោបល់ និងកិច្ចសន្ទនា។
ក្នុងមហាសន្និបាត នៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់ អាស៊ី ប៉ាស៊ីហ្វិក» នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាព ដែលវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ត្រូវបានសហព័ន្ធសន្តិភាព សកល ជ្រើសរើស បំពេញតួនាទី ជាលេខាធិការដ្ឋានប្រចាំអាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធី «ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២»។
សម្ដេចតេជោ បានបន្ថែមថា «ខ្ញុំយល់ថា ស្ថាប័នស្រាវជ្រាវក៏មានតួនាទីសំខាន់ ក្នុងការចូលរួម ចំណែកដោះស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការ រក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និង ការបណ្តុះស្មារតីផ្លាស់ប្ដូរមតិយោបល់ និងកិច្ចសន្ទនា»។
សម្ដេចតេជោ បានបន្ដថា លើសពីនេះ ស្ថាប័នស្រាវជ្រាវត្រូវផ្ដល់ អាទិភាពខ្ពស់លើភាពប្រាកដនិយម, រក្សាស្មារតីស្ថាបនា, មិនប្រកាន់និន្នាការជ្រុលនិយម, លើកកម្ពស់គោលការណ៍ស្វែងយល់ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការសិក្សាការវិភាគ និងការដាក់ចេញ នូវអនុសាសន៍នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព ជាពិសេសការ ធានាបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាបន្នដល់មនុស្សជាតិ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
