ព័ត៌មានជាតិ

លក្ខណៈពិសេស របស់កំពូលមេដឹកនាំកម្ពុជា-ចិន ពីជំនាន់មុន និងបច្ចុប្បន្ន (Video)

ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកបង្ហាញពីលក្ខណៈពិសេស របស់កំពូលមេដឹកនាំកម្ពុជា-ចិន ពីជំនាន់មុន និងកំពូលមេដឹកនាំបច្ចុប្បន្ន។

យោងតាមបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ១៣ កញ្ញា លោក សយ សុភាព បានលើកឡើងថា “សម័យមុនមេដឹកនាំកម្ពុជា-ចិន រួមគ្នាបង្កើចលនា មិនចូលបក្សសម្ព័ន្ធ ក្នុងឆ្នាំ១៩៥៥ នៅក្នុងសន្និសីទ ក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី ដោយមាន ២៩ប្រទេសចូលរួម” ។

លោកថា ខ្មែរគេចផុតពីផែនការ បក្សកុម្មុយនិស្តឥណ្ឌូចិន ដឹកនាំដោយ លោកប្រធាន ហូ ជីមិញ ។

លោកបន្តទៀតថា “បច្ចុប្បន្នខ្មែរ-ចិន រួមគ្នា បង្កើតប្រ៊ី (BRI) កាលពីឆ្នាំ២០១៣ នៅប្រទេសកាហ្សាក់ស្ថាន មាន៦៥ ប្រទេស។ ខ្មែរឯករាជ្យ និងស្គាល់ការកសាង ប្រទេសពិតប្រាកដ នាថ្ងៃ២៩ ធ្នូ ១៩៩៨ ដោយរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន” ។

ការលើកឡើងរបស់លោក សយ សុភាព ស្របពេលលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានធ្វើដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ២ថ្ងៃ ចាប់ពីថ្ងៃ១២-១៣ កញ្ញា ។ ក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោក វ៉ាង យី បានជួបសម្តេចតេជោ ហ៊ុន សែន និងលោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ ។ ជាពិសេសលោកវ៉ាង យីបានមកប្រគល់ ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃ១២ កញ្ញា ឲ្យសម្តេចតេជោ ព្រោះពហុកីឡដ្ឋានសាងសង់ឡើង ដោយជំនួយរបស់ចិន ៕

To Top