ព័ត៌មានអន្តរជាតិ

វៀតណាម បញ្ជាទិញម៉ាស៊ីនយន្តហោះប៊ូអ៊ីង តម្លៃជាង ២ពាន់លានដុល្លារ

បរទេស: យោងតាមការចេញផ្សាយ ដោយកាសែតបរទេសនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរ Bamboo Airways របស់វៀតណាម នឹងឈានទោដល់ កិច្ចព្រមព្រៀងមានតម្លៃប្រហែលជា ២ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអាមេរិក General Electric ដើម្បីទិញម៉ាស៊ីនយន្តហោះ Boeing 787-9 Dreamliner។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងក្លាយទៅជាកិច្ចការងារ ដ៏សំខាន់និងធំមួយសម្រាប់ក្រុមហ៊ុន ក្នុងការពង្រីកបណ្តាញ ហោះហើរឆ្លងទ្វីបរបស់ខ្លួន ដែលអាចភ្ជាប់ទំនាក់ទំនង រវាងវៀតណាម ជាមួយការហោះហើរចម្ងាយមធ្យម និងចម្ងាយឆ្ងាយ។

គួរឲ្យដឹងដែរថា Bamboo នៅតែបន្តព្យាយាមពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន ហើយក៏នឹងគ្រោងដំណើរការជើងហោះហើរបន្ថែមទៀតផងដែរ ទៅអូស្ត្រាលី អង់គ្លេស និងអាល្លឺម៉ង់ ដោយប្រើប្រាស់យន្តហោះ Boeing 787-9 Dreamliner៕

ប្រែសម្រួល៖ ស៊ុន លី

To Top