ព័ត៌មានជាតិ

ពលករខ្មែរ៦០គ្រួសារ កំពុងជួបការលំបាកខ្លាំង ដោយសារកូវីដ នៅថៃ ទទួលបានស្បៀង​ ពីទូតកម្ពុជា

ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដឹកនាំដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត និងមន្ត្រីការទូត បាននាំយកអំណោយជា គ្រឿងឧបភោគបរិភោគរួមមាន អង្ករ ត្រីខ បន្លែ និងសាច់ស្រស់ ចុះចែកដល់ពលករខ្មែរចំនួន ៦០គ្រួសារ កំពុងជួបការលំបាកខ្លាំង ដោយសារការរីករាតត្បាតជំងឺកូវីដកូវីដ១៩ នៅស្រុកប៉្លែងយ៉ាវ ខេត្តឆាក់ឈើងសៅ ៕

To Top