សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានឡើងដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យ Chuseok ។
យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅកាត់ថា (KDCA) ដាក់នៅក្នុងរបាយការណ៍សរុបចុងក្រោយថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីចំនួន៣.២៧៣ករណីបន្ថែមទៀត គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលនាំឱ្យ ចំនួនអ្នកឆ្លងសរុបកើនឡើងដល់២៩៨.៤០២នាក់ ។
ករណីឆ្លងបានឡើងដល់កម្រិតខ្ពស់បំផុត ប្រចាំថ្ងៃដែលមានចំនួន២.៤៣១នាក់ ដែលខ្ពស់ជាងថ្ងៃមុនដោយលើសពី ៣.០០០នាក់ជាលើកដំបូង ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញនៅទីនេះ កាលពីខែមករាឆ្នាំមុន ។
ករណីប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីថ្ងៃបុណ្យ Chuseok ដែលជាថ្ងៃបុណ្យអរព្រះគុណ របស់កូរ៉េខាងត្បូង នៅគ្រាដែលក្រុមគ្រួសារ បានជួបជុំគ្នាដើម្បីចែករំលែកអាហារដែលប្រមូលផលថ្មីៗ និងថ្លែងអំណរគុណដល់ជីដូនជីតា។
ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ប្រចាំថ្ងៃមានលើសពី១.០០០នាក់ក្នុងរយៈពេល ៨១ថ្ងៃជាប់ៗគ្នា ។ ការគណនាជាមធ្យមប្រចាំថ្ងៃសម្រាប់សប្តាហ៍មុនគឺ២.០៥៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា