អត្ថបទ

រាល់ពេលស្កេន QR Code អតិថិជនមិត្តហ្វូននឹងទទួលបាន «កាដូបុណ្យភ្ជុំបិណ្ឌ» ដ៏ច្រើនសន្ធឹកសន្ធាប់

ភ្នំពេញ៖ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌ ទំនៀមទម្លាប់ខ្មែរ ខិតជិតចូលមកដល់ឆាប់ៗនេះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាអ្នកផ្ដល់សេវា ទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធីពិសេសមួយ ដើម្បីចូលរួមអបអរ ពិធីបុណ្យដ៏សំខាន់មួយនេះ គឺកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ សម្រាប់គ្រប់គ្នា» នៅរាល់ពេលដែលអតិថិជន មិត្តហ្វូនធ្វើការស្កេន QR Code ព្រមទាំងការបរិច្ចាគមូលនិធិ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។

យោងតាមក្រុមហ៊ុន មិត្តហ្វូន ក្នុងអំឡុងពេលកម្មវិធីនេះ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ អតិថិជនរបស់មិត្តហ្វូន និងអ៊ី-ម៉ាន់នី ទាំងអស់នឹងត្រូវបាន ផ្ដល់ជូននូវការស្កេន QR Code មួយដងដោយឥតគិតថ្លៃ នៅក្នុងកម្មវិធី CamID/eMoney (ចំពោះអតិថិជនរបស់ អ៊ី-ម៉ាន់នី នឹងទទួលបានការស្កេន ដោយឥតគិតថ្លៃចំនួនមួយដង នៅក្នុងកម្មវិធី eMoney និងមួយដង នៅក្នុង CamID)។

ចំពោះរាល់ការបញ្ចូលទឹកប្រាក់ ក្នុងទូរសព្ទដៃចាប់ពី ៥០០០រៀល (ឬ ១,២៥ដុល្លារ) ឡើងទៅតាមរយៈកាតកោស ឬជាការបញ្ចូលទឹកប្រាក់ទូរសព្ទដៃ តាមសេវាឌីជីថល ដូចជា e-Money, e-Wallet ឬគណនីធនាគារ អតិថិជននឹងទទួលបានការស្កេន QR Code មួយដង។ ហើយអតិថិជនថ្មីដែល ទើបតែចុះឈ្មោះប្រើគណនី e-Money និងបានធ្វើប្រតិបត្តិការលើកដំបូង ដោយមានការគិតថ្លៃសេវា ក៏ទទួលបានការស្កេន QR Code មួយដងដោយឥតគិតថ្លៃផងដែរ។

រង្វាន់ពិសេសរួមមាន ខ្សែកមាសទម្ងន់មួយតម្លឹង, ទូរស័ព្ទ iPhone 12 Pro, កុំព្យូទ័រយួរដៃ, iPad និងនាឡិកាដៃ Apple Watch។ បន្ថែមលើនេះ អតិថិជនមិត្តហ្វូនក៏នឹងមានឱកាស ឈ្នះរង្វាន់ផ្សេងៗទៀតផងដែរ ដូចជា លេខកូដកាតសម្រាប់ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ និងទិន្នន័យសម្រាប់ការប្រើប្រាស់ អ៊ីនធឺណិតដែលមានតម្លៃ ជាទឹកប្រាក់សរុបរាប់ម៉ឺនដុល្លារ។

អ្វីដែលសំខាន់បំផុតនោះ បើតាមក្រុមហ៊ុនមិត្តហ្វូនឲ្យដឹងថា អតិថិជនមិត្តហ្វូន នឹងឈ្នះរង្វាន់ទាំងនេះ ១០០% នៅរាល់ពេលដែលធ្វើការស្កេន QR Code។

ទន្ទឹមនឹងនេះដែរ អតិថិជនដែលឈ្នះរង្វាន់ពីការស្កេន QR Code ក៏អាចចែករំលែករង្វាន់ ទាំងនោះនៅក្នុងកម្មវិធី CamID/eMoney ទៅឲ្យមិត្តភក្ដិ​ ឬសមាជិកគ្រួសារ ដើម្បីជាការផ្ដល់កាដូ បុណ្យភ្ជុំបិណ្ឌបានផងដែរ។ ហើយលក្ខខណ្ឌផ្សេងៗសម្រាប់កម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា» នេះបានអនុវត្ត។

អាជីវកម្មផ្សារភ្ជាប់ជាមួយ ទំនួលខុសត្រូវសង្គម ក្រៅពីកម្មវិធីកាដូបុណ្យ ភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា ក្រុមហ៊ុនមិត្តហ្វូនក៏នឹង បរិច្ចាគមូលនិធិដែលខ្លួនប្រមូលបាន ពីប្រតិបត្តិការស្កេន QR Code ក្នុងអំឡុងពេលនៃ កម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ ដោយក្នុងប្រតិបត្តិការស្កេន QR Code មួយលើកៗ មិត្តហ្វូននឹងបែងចែកទុក ៥សេន សម្រាប់ផ្ដល់ទៅឲ្យ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

ក្រុមហ៊ុន មិត្តហ្វូន បានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ជាងមួយទសវត្សរ៍មកហើយ និងជាក្រុមហ៊ុនផ្ដល់ សេវាទូរគមនាគមន៍ និង ICT ឈានមុខគេនៅកម្ពុជា ដែលមានសេវាគ្របដណ្ដប់ នៅទូទាំងប្រទេស។

មិត្តហ្វូន ក៏បានទទួលការ កោតសរសើរផងដែរថា ជាក្រុមហ៊ុនដែលមានការ ទទួលខុសត្រូវផ្នែកសង្គមខ្ពស់។ ទន្ទឹមនឹងការប្រកប អាជីវកម្មនៅទីនេះ ក្រុមហ៊ុនក៏តែងតែខិតខំប្រឹងប្រែង ដើម្បីផ្ដល់វិភាគទានត្រឡប់ ទៅឲ្យសង្គមវិញផងដែរ។ កន្លងមក មិត្តហ្វូន​ បានអនុវត្តសកម្មភាពរួមចំណែក ដល់ការអភិវឌ្ឍសង្គមជាច្រើន រួមមានដូចជា កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» កម្មវិធីប្រកួតបាល់ទាត់ មិត្តហ្វូនខាំបូឌានលីគ កម្មវិធីអ៊ីនធឺណិតសម្រាប់សាលារៀន ការបរិច្ចាគមូលនិធិ កាកបាទក្រហមកម្ពុជា និងការចូលរួមមូលនិធីសម្រាប់ ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

ចំណែកនៅពេលនេះ រួមជាមួយនឹងកម្មវិធីកាដូ បុណ្យភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា ក្រុមហ៊ុនមិត្តហ្វូនក៏នឹងមាន បរិច្ចាគថវិកាចូលមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា ផងដែរ៕

To Top