សេអ៊ូល:ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបើកកិច្ចប្រជុំមួយ ជាមួយនឹងក្រុមមន្ត្រីយោធាកំពូល ដើម្បីពិភាក្សា អំពីការបង្កើនសមត្ថភាពយោធារបស់ខ្លួន ដោយបារម្ភថា ការប្រឈមមុខអាមេរិក នឹងអាចត្រឡប់ទៅរកភាពតានតឹង កាន់តែខ្លាំងឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ របស់កូរ៉េខាងត្បូង KCNA បាននិយាយថា លោកគីម បានមានវត្តមាជាអធិបតី ក្នុងការប្រជុំធំមួយ នៃគណៈកម្មាធិការយោធាមជ្ឈិម របស់គណបក្សពលករ កំពុងកាន់អំណាច ដើម្បីពិភាក្សាអំពីជំហាន ដើម្បីពង្រឹង កងកម្លាំងប្រដាប់អាវុធទាំងមូលរបស់ប្រទេស ដោយមានប្រធានបទសំខាន់ គឺយោធានិងនយោបាយ។
KCNA បានចុះផ្សាយទៀតថា កិច្ចប្រជុំនេះក៏បានពិភាក្សាផងដែរ ទៅលើបញ្ហាសំខាន់ សម្រាប់ការធ្វើឱ្យប្រសើរឡើង នូវការសម្រេចចិត្តនៃកិច្ចការពារជាតិទាំងមូល និងបញ្ហាស្នូលសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនិងជាពិសេសបំផុតនោះ ការបង្កើនសមត្ថភាពយោធា សម្រាប់ការពារខ្លួន ទោះបីជាយ៉ាងណាក្តី ប្រភពដដែលមិនបានផ្តល់ព័ត៌មានលម្អិតថា តើការប្រជុំត្រូវបានធ្វើឡើង ឬអ្វីដែលត្រូវបានសំរេចនោះទេ៕
ប្រែសម្រួល:ស៊ុនលី