បរទេស: BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ បានឲ្យដឹងថា យានយន្តជាង៦០គ្រឿង បានពាក់ព័ន្ធទៅនឹងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយ ដោយសារតែស្ថានភាពអ័ព្ទខ្លាំង នៅលើផ្លូវហាយវេ ស្ថិតនៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។
មកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ អំពីអ្នកស្លាប់ នៅក្នុងការធ្លាក់នៅលើផ្លូវ Interstate ៦៤ ក្បែរក្រុង Williamsburg នោះទេ ប៉ុន្តែជឿជាក់ថាមានមនុស្ស ប្រមាណជាជាង៥០នាក់បានរងរបួសនិង ២ នាក់រងរបួសធ្ងន់ ហើយមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។
ប៉ូលិសបាននិយាយថា មូលហេតុនៃការធ្លាក់អ័ព្ទ ក៏បានរួមផ្សំនឹងលក្ខខណ្ឌ ដែលនាំឲ្យមានការកើតហេតុនេះផងដែរ។ ការបោសសំអាតផ្លូវ ត្រូវបានធ្វើឡើងអស់រយៈពេលច្រើនម៉ោង ទម្រាំតែការធ្វើចរាចរណ៍ អាចដំណើរការឡើងវិញបាន៕
ប្រែសម្រួល:ស៊ុនលី