ប៉េកាំង៖ យោងតាមក្រសួងវប្បធម៌ និងទេសចរណ៍ចិន បាន ឲ្យដឹង ថាប្រទេសចិន បានឃើញចំនួន ទេសចរក្នុងស្រុក សរុបចំនួន ៥១៥ លាននាក់ ក្នុងកំឡុងពេល ឈប់សម្រាកបុណ្យជាតិ ៧ ថ្ងៃ។
ក្រសួងបាននិយាយថា តួលេខនេះគឺ ៧០,១ ភាគរយនៃការធ្វើដំណើរ ក្នុងកំឡុងពេលដូចគ្នា មុនពេលការរីករាលដាលនៃជំងឺកូវីដ ១៩ ។
ក្រសួងបាននិយាយថា ប្រាក់ចំណូល ពីវិស័យទេសចរណ៍ បានឈានដល់ ៣៨៩,០៦ ពាន់លានយ័ន (ប្រហែល ៦០,៣៨ ពាន់លានដុល្លារ) ដែលជាការស្ទុះងើប ៥៩,៩ ភាគរយនៃប្រាក់ចំណូល ដែលទទួលបាន ក្នុងរយៈពេលដូចគ្នា មុនពេលមាន ជំងឺរាតត្បាត។
ប្រទេសចិន ប្រារព្ធទិវាជាតិរបស់ខ្លួន នៅថ្ងៃទី ១ ខែតុលា។