ភ្នំពេញ ៖ បន្ទាប់ទទួលព័ត៌មាន ពីមានកុមារីក្រីក្រម្នាក់ ដែលមានឪពុកជាជនពិការ រស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយមានដុំគីសដោះយ៉ាងធំ ពុំមានលទ្ធភាពព្យាបាល លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក មានចិត្តអាណិតអាសូរជាពន់ពេក និងបានចាត់ឲ្យក្រុមគ្រូពេទ្យ ស.ស.យ.ក ជួយសម្រួល ជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិនិត្យ និងព្យាបាលជូនដោយឥតគិតថ្លៃ ។
បើតាមហ្វេសប៊ុក របស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ពេលនេះ ក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យ យ៉ាងយកចិត្តទុកដាក់ ដោយធ្វើការច្រឹបយកសាច់ដោះ ដើម្បីវិភាគមើលថា តើជាប្រភេទសាច់កាច ឬស្លូត ហើយនឹងធ្វើការព្យាបាលបន្ត ៕