ព័ត៌មានជាតិ

អាមេរិកចូលរួមក្រុម ប្រឹក្សាសិទ្ធិមនុស្ស មនុស្សយូអិនវិញ 

បរទេស៖សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចូលរួមជាថ្មីក្នុងក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្រោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ  បានដកអាមេរិកចេញកាលពី៣ឆ្នាំមុន។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី  Linda Thomas-Greenfield បានប្រកាសថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបោះឆ្នោតចូលក្រុមប្រឹក្សាមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិ២០២២-២០២៤ ហើយលោកស្រីបាននិយាយថា ការបោះឆ្នោតនេះ គឺបំពេញតាមការប្តេជ្ញារបស់លោកប្រធានាធិបតី ចូ បៃដិន។

លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងប្រើប្រាស់គ្រប់ឧបករណ៍ទាំងអស់ តាមការតាំងចិត្តរបស់យើង ចាប់ពីការចេញសេចក្តីសម្រេចនិងការធ្វើវិសោធនកម្ម រហូតដល់ការប្រើការបោះឆ្នោតរបស់យើង នៅពេលដែលចាំបាច់”។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមសេចក្តីរាយការណ៍ ត្រូវបានបង្កើតឡើងពីប្រទេស៤៧ ដែលវាពិពណ៌នាថា មានទំនួលខុសត្រូវសម្រាប់ការលើកកម្ពស់និងការពារសិទ្ធិមនុស្សទាំងអស់នៅជុំវិញពិភពលោក៕ប្រែសម្រួល៖ប៉ាង កុង

To Top