បរទេស៖ ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ អាចនឹងបង្កើនទ្វេដង នូវចំនួនការបង្កើត អគ្គិសនីដុតធ្យូងថ្មី ដែលខ្លួនដំឡើងនៅត្រឹមឆ្នាំ២០៣០ ក្រោមសេចក្តីព្រាង ផែនការអភិវឌ្ឍន៍ថាមពល ដែលដាក់ឲ្យនាយករដ្ឋមន្ត្រី ធ្វើការអនុម័ត នៅក្នុងសប្ដាហ៍នេះ។
ផែនការព្រាងនោះធ្វើការធានាថា ប្រទេសវៀតណាម នឹងក្លាយជាមានការពឹងផ្អែកខ្លាំងឡើងលើធ្យូងថ្មី ដើម្បីផ្តល់ថាមពលដល់ សេដ្ឋកិច្ចរីកចម្រើនយ៉ាងរហ័សរបស់ខ្លួន ស្របពេលដែលអ្នកហិរញ្ញវត្ថុនិងអ្នកធានារ៉ាប់រង បដិសេធមិនគាំទ្រដល់គម្រោងថ្មីនោះ ព្រោះតែឥទ្ធិពលបម្រែបម្រួលអាកាសធាតុដ៏ធំពីឥន្ធនៈ។
យោងតាមសេចក្តីចម្លងនៃផែនការឈ្មោះ គម្រោងអភិវឌ្ឍន៍ថាមពល៨ ហៅកាត់ថា PDP8 បានឲ្យដឹងថា រោងចក្រថាមពលដើរដោយការដុតធ្យូងថ្មី នឹងមានចំនួន៣១,៤ភាគរយស្មើនឹង១៤៣,៨ជីហ្គាវ៉ាត់នៃសមត្ថភាពបង្កើតថាមពលដំឡើងរួច ដែលបានគ្រោងក្នុងឆ្នាំ២០៣០។
គួរបញ្ជាក់ថា ប្រទេសវៀតណាម ដែលមានប្រជាជនចំនួន៩៨លាននាក់ កំពុងតែស្វះស្វែងជំរុញបង្កើនការបង្កើតថាមពល ដើម្បីគាំទ្រដល់កំណើនមូលដ្ឋានផលិតកម្ម សម្រាប់ក្រុមហ៊ុននានា ដូចជាក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics និង LG Electronics របស់កូរ៉េខាងត្បូងជាដើម៕
ប្រែសម្រួល៖ប៉ាង កុង