ភ្នំពេញ៖ តាមរយៈការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម ១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យ ដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះ ពីការចម្លងជំងឺកូវីដ១៩ ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៧ តុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំបន្ថែម ស្តីពីករណីលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះកុមារ និងយុវវ័យមានអាយុក្រោម ១៨ឆ្នាំ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ។
គួរឲ្យដឹងថា សេចក្តីណែនាំខាងលើនេះ ធ្វើឡើងបំពេញបន្ថែម និងកែសម្រួលចំពោះការដាក់ចេញ នូវសេចក្តីណែនាំលេខ ០២៧/២១ សណន ចុះថ្ងៃទី៥ ខែតុលា ២០២១ ស្តីពីការបង្ហាញបណ្ណវ៉ាក់សាំងកូវីដ១៩ ឬបណ្ឌចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជា់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ៕