ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គ ខេត្តកំពង់ចាម មានកម្ពស់ ១១,៦០ម៉ែត្រ បានឡើងបន្តិច ០,៦៥ម៉ែត្រ បើធៀបទៅនឹងកម្រិតទឹក រយៈពេលដូចគ្នា នាឆ្នាំកន្លងទៅ ទឹកមានកម្ពស់ ១១,៩៥ម៉ែត្រ ។

យោងតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើង អំពីស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម តាមរបាយការណ៍ របស់ លោក អ៊ុម វិបុល មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែតុលានេះ ស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គ ខេត្តកំពង់ចាម មានកម្ពស់ ១១,៦០ម៉ែត្រ បានឡើងបន្តិច ០,៦៥ម៉ែត្រ បើធៀបទៅនឹងកម្រិតទឹក រយៈពេលដូចគ្នា នាឆ្នាំកន្លងទៅ ទឹកមានកម្ពស់ ១១,៩៥ម៉ែត្រ ។

ប្រភពបញ្ជាក់ថា ដោយឡែក កម្រិតកម្ពស់ទឹក ស្ថិតក្នុងចំណុចត្រូវប្រកាសអាសន្ន មានកម្ពស់ ១៥,២០ម៉ែត្រ ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									