បរទេស៖ ដោយសន្យានឹងសមាជិកសភាថា សេដ្ឋកិច្ចប្រទេសនឹង ងើបប្រសើរឡើងវិញនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinhsaid បាននិយាយនៅថ្ងៃពុធនេះថា ការនាំចេញរបស់ប្រទេសវៀតណាម ទំនងជានឹងកើនឡើង ១០,៧ភាគរយ នៅក្នុងឆ្នាំ២០២១ ជាមួយអតិផរណាប្រចាំឆ្នាំ ត្រូវគេរំពឹងថាក្រោម៤ភាគរយ។
លោក Pham Minh Chinhsaid បាននិយាយប្រាប់រដ្ឋសភាជាតិថា ប្រទេសវៀតណាម ជាប្រទេសមួយក្នុងចំណោម ប្រទេសមានសេដ្ឋកិច្ចរីកចម្រើន រហ័សបំផុតនៅអាស៊ីនោះ បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយមេរោគកូរ៉ូណា ដែលរំខានដល់ការសង្វាក់ផ្គត់ផ្គង់ និងធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើការងារ ក្នុងឧស្សាហកម្មសំខាន់ៗនានា។
ផលិតផលជាតិសរុប (GDP) របស់ប្រទេសវៀតណាម បានធ្លាក់ចុះ៦,១៧ភាគរយក្នុងត្រីមាសទី៣នៃឆ្នាំ២០២១ ពីរយៈពេល១ឆ្នាំមុន ស្របពេលដែលវិធានការទប់ស្កាត់ បានរងការធ្លាក់ចុះខ្លាំងបំផុត ប្រចាំត្រីមាស ដល់កម្រិតគួរឲ្យកត់សម្គាល់។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Pham Minh Chinhsaid បានមានប្រសាសន៍ថា លោករំពឹងថា ផលិតផលជាតិសរុប (GDP) នឹងកើនពី៦.០ភាគរយទៅ៦,៥ភាគរយ នៅក្នុងឆ្នាំក្រោយ ដោយរដ្ឋាភិបាលមានគោលដៅ កាត់បន្ថយអតិផរណា ៤ភាគរយ ៕
ប្រែសម្រួល៖ ប៉ាង កុង