ព័ត៌មានអន្តរជាតិ

អំពើហិង្សា ដោយកាំភ្លើងនៅអាមេរិក កើនឡើង៣០ភាគរយ ធៀបទៅនឹងឆ្នាំទៅ

បរទេស៖ យោងតាមរបាយការណ៍ ស្រាវជ្រាវដោយ the Scientific Reports ហើយត្រូវបានយកមកចេញផ្សាយ នៅថ្ងៃសៅរ៍ បានឲ្យដឹងថាអត្រានៃសកម្មភាព អំពើហិង្សា ដោយអាវុធនៅក្នុង ប្រទេសអាមេរិក បានកើនឡើងរហូតជាង៣០ភាគរយ ធៀបទៅនឹងតួលេខ កាលពីឆ្នាំទៅ។

ក្រុមអ្នកស្រាវជ្រាវ បានកំណតើឃើញថា ករណីប្រើប្រាស់អាវុធ ក្នុងអំពើហិង្សា មានចំនួនដល់ទៅ៥១០០០ដង នៅទូទាំងអាមេរិក ក្នុងរយៈពេល១៣ខែ អំឡុងពេលកូវីដចុងក្រោយនេះ គិតចាប់ពីថ្ងៃទី១ខែមិនាឆ្នាំ
២០២០ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ពោលគឺកើនឡើងពីតួលេខ កាលពីឆ្នាំទៅ ដែលមានជិតទៅដល់៣៩០០០ដង ក្នុងអំឡុងពេល១៣ខែដូចគ្នា។

ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ទៀតថា បញ្ហាផ្លូវចិត្តព្រមទាំងការស្តេ្រសខ្លាំងពេក ដោយវិបត្តិសេដ្ឋកិច្ច ទំនងជាបញ្ហាកត្តាសំខាន់ ដែលនាំឲ្យមានចំនួនកើនឡើង ខ្លាំងបែបនេះ ហើយជាពិសេសក៏មានកត្តាផ្សេង ដូចជាការកើនឡើង នៃការលក់អាវុធ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top