ភ្នំពេញ៖ ក្នុងស្ថានភាព ប្រឈមជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តមួយចំនួននៃ ខេត្តតាកែវ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានផ្ញើសារថ្លែងអំណរគុណដល់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលបានបញ្ជាឱ្យ អាជ្ញាធរស្រុកសំរោង ចុះបើកទ្វារទឹកបន្ថែម (បឹងអង្គចង្អេរ) ។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសុំអរគុណ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បញ្ចាឱ្យចៅហ្វាយស្រុកសំរោង បើកទ្វារទឹកបន្ថែម (អង្គចង្អេរ)។
លោក សយ សុភាព បានឱ្យដឹងផងដែរថា ក្នុងរយៈពេលមិនដល់មួយម៉ោង ស្ថានភាពទឹកជាច្រើន ក្នុងឃុំខាងលើ នៃស្រុកសំរោង អាចធូរស្រាល ពោលគឺ ស្រកឆាប់ជាងការ រំពឹងទុក ក្រោយអាជ្ញាឃុំទាំងនោះ សំណូមពរ ទៅ អភិបាលខេត្តបញ្ជា រ ឱ្យចៅហ្វាយស្រុកសំរោង បើកទ្វារទឹក សំខាន់ជាងគេឱ្យអស់លទ្ធភាព ដើម្បីបន្ធូរបន្ថយ ស្ថានភាពទឹកភ្លៀង ហូរពីខាងលើ។
ក្នុងស្ថានភាពនៃការជន់លិចនេះ លោក សយ សុភាព បានចុះមើលជាក់ស្ដែង ក្នុងការបើកទ្វារទឹក ផ្ទាល់តែម្តង ផងដែរ។
លោក សយ សុភាព បញ្ជាក់ថា «ការបើកទ្វារទឹក មានទំហំតូចពិតមែន តែអាចជួយដល់ប្រជាពលរដ្ឋ មិនតិចជាង៤ឃុំ (ឃុំរវៀង ឃុំស្លា ឃុំសំរោង ឃុំជំរះពែន) និងដំណាំស្រូវ ជាច្រើនហិចតា ផងដែរ»៕