ព័ត៌មានអន្តរជាតិ

តំណាងចិន និងតាលីបង់ នឹងជួបគ្នា នៅប្រទេសកាតា

បរទេស ៖ យោងតាមមន្ត្រីផ្លូវការម្នាក់ ដែលបានអះអាង កាលពីថ្ងៃចន្ទម្សិលមិញ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi នឹងត្រូវជួបជា មួយនឹងតំណាង របស់ក្រុមតាលីបង់ នៅក្នុងអំឡុងពេលទស្សនកិច្ច របស់លោកទៅកាន់ ប្រទេសកាតា។

កិច្ចពិភាក្សាគ្នាអំឡុងពេល នៃដំណើរទស្សនកិច្ច របស់លោក Wang លើកនេះនឹងត្រូវបានគេដឹងថា ធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ហើយក៏ជាជំនួបថ្នាក់ខ្ពស់បំផុត រវាងភាគីទាំង ពីរផងដែរ ដើម្បីធ្វើការដោះដូរ នូវទស្សនៈវិស័យ ស៊ីជម្រៅរវាងគ្នា ទៅលើស្ថានភាព នៃប្រទេសអាហ្គានីស្ថាន និងក៏ដូចជាបញ្ហាជាច្រើនទៀត ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលប៉េកាំង ជាយូរមកហើយ គឺជាភាគីដែលប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះប្រតិបត្តិការរបស់អង្គការណាតូ ព្រមទាំងសហរដ្ឋអាមេរិក ផងដែរ នៅក្នុងប្រទេស អាហ្កានីស្ថាន ដែលជាប្រទេស ជាប់ព្រំដែនជាមួយនឹងខ្លួន ។

ក្រៅតែពីធ្វើការ អបអរសាទរ ហើយនោះចិន ក៏បានប្រកាសបន្តដាក់ស្ថានទូត នៅក្នុងប្រទសអាហ្គានីស្ថាននេះដដែល ព្រមទាំងទទួលស្គាល់រដ្ឋាភិបាល ដែលដឹកនាំដោយ ក្រុមតាលីបង់ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top