ភ្នំពេញ ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឲ្យដឹងតាមហ្វេសប៊ុកថា គិតមកដល់ម៉ោង១៤ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះស្ថានភាពទឹកស្ទឹងព្រែកត្នោត ត្រូវបានស្រកចុះជិត ២០សង់ទីម៉ែត្រហើយ។
លោកថា ប្រសិនបើគ្មានភ្លៀង នៅផ្នែកខាងលើ ក្នុងចន្លោះពីមួយថ្ងៃ ទៅពីរថ្ងៃទៀត ស្ថានភាពទឹកនឹងវិល ទៅរកសភាពធម្មតាវិញហើយ។
លោកឲ្យដឹងទៀតថា ប៉ុន្តែបើតាមការជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៧ តុលា ស្អែកនេះ អាចមានព្យុះធំមួយ នឹងមកដល់កម្ពុជា ដូច្នេះពលរដ្ឋរស់នៅតាមបណ្ដោយសណ្តរ ស្ទឹងព្រែកត្នោត ជាពិសេសអ្នករស់នៅផ្នែកខាងក្រោម ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ ៕