បរទេស៖ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Ismail Sabri Yaakob នៅថ្ងៃអង្គារ បានធ្វើការអំពាវនាវឲ្យ មានការបង្កើនរវាងគ្នា ភាគីខាងប្រទេសចិន និងតំបន់អាស៊ានដើម្បី ឲ្យមានកម្រិតកាន់តែស៊ីជម្រៅ នៅក្រោយចប់វិបត្តិកូវីដ។
នៅក្នុងអំឡុងពេល នៃការចូលរួម ក្នុងកិច្ចប្រជុំតាមអនឡាញ លើកទី២៤ ចិននិងអាស៊ាន លោក Ismail Sabri បានបន្តទៀតថា ភាគីទាំងពីរ ត្រូវតែចូលរួមសហការគ្នា ទៅលើវិស័យ ជាច្រើនជាពិសេស វិស័យសុខាភិបាលសាធារណៈ ដើម្បីអាចត្រៀមខ្លួន ឲ្យបានរួចជាស្រេច ចំពោះស្ថានការណ៍ ប្រឈមមុខភ្លាមៗ ដូចជាកូវីដ។
ថ្លែងក្នុងឱកាសនោះផងដែរ លោកក៏បានធ្វើការអរគុណយ៉ាងខ្លាំង ផងដែរ ចំពោះប្រទេសចិន ដែលបានតែងតែជួយ ដល់ប្រទេសម៉ាឡេស៊ី ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងវិរុសកូវីដ ជាពិសេស
គឺជាកញ្ចប់ជំនួយ វ៉ាក់សាំង ជាបន្តបន្ទាប់។
គួរឲ្យដឹងដែរថា កិច្ចប្រជុំអាស៊ានលើកទី៣៨និង៣៩ ត្រូវបានធ្វើឡើង នៅថ្ងៃអង្គារនេះ ក្រោមវត្តមាន ប្រទេសប្រ៊ុយណេ ជាប្រធានដែលប្រធានបទសំខាន់ សម្រាប់យកមពីពិភាក្សានោះ គឺជាបញ្ហា
ប្រយុទ្ធប្រឆាំងនឹងកូវីដ ព្រមទាំងអំពីការចូលរួម លើកស្ទួយសេដ្ឋកិច្ច រវាងគ្នាឡើងវិញ នៅក្រោយចប់វិបត្តិកូវីដ៕
ប្រែសម្រួល៖ស៊ុនលី