ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងផ្តល់ អាជ្ញាប័ណ្ណថ្មីចំនួន ១២ ក្នុងចំណោម ៤៧ សម្រាប់ទូកនេសាទតូចៗ របស់បារាំង ដើម្បីនេសាទ ចម្ងាយពី៦ ទៅ១២ ម៉ាយ ក្នុងឆ្នេរសមុទ្រ អង់គ្លេស

បរទេស ៖ ចក្រភពអង់គ្លេសបានឆ្លើយតប នឹងការគំរាមដាក់ទណ្ឌកម្ម របស់បារាំង បន្ទាប់ពីអាជ្ញាធរ បានបដិសេធការអនុញ្ញាត ដល់ទូកតូចៗចំនួន ៣៥ សម្រាប់នេសាទ ក្នុងដែនទឹកអង់គ្លេស ក្រោយការចាកចេញរបស់ Brexit ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីល្ងាចថ្ងៃពុធ ក្រសួងដែនសមុទ្របារាំង និង ក្រសួងកិច្ចការអឺរ៉ុប បានគំរាមកំហែងបង្កើន ការត្រួតពិនិត្យផ្នែកគយ និងអនាម័យ លើការនាំចូល ពីចក្រភពអង់គ្លេស ដែលអាចធ្វើឱ្យមានការរំខាន ដល់ការដឹកជញ្ជូន ដោយហាមឃាត់ទូកនេសាទអង់គ្លេស ចូលចតនៅកំពង់ផែបារាំងមួយចំនួន ដើម្បីលក់ត្រី របស់ពួកគេ ហើយថែមទាំងឈប់លក់ការ ផ្គត់ផ្គង់អគ្គិសនីដល់កោះ Channel ឬសូម្បីតែចក្រភពអង់គ្លេស ទាំងមូល ទៀតផង ។

ប៉ុន្តែចំណុចកណ្តាលនៃជម្លោះ អាជ្ញាធរអង់គ្លេសបានសម្រេចចិត្តថា នឹងផ្តល់អាជ្ញាប័ណ្ណថ្មីចំនួន 12 ក្នុងចំណោម 47 សម្រាប់ទូកនេសាទតូចៗរបស់បារាំង ដើម្បីធ្វើនេសាទនៅចន្លោះ ពីចម្ងាយពី 6 ទៅ 12 ម៉ាយនៃឆ្នេរសមុទ្រ ដ៏ធំទូលាយរបស់ចក្រភព អង់គ្លេស និងជុំវិញ Jersey ដែលជាតំបន់អាស្រ័យ ពាក់កណ្តាលឯករាជ្យ Channel Islands Crown នៅជិតភាគខាងជើង ប្រទេសបារាំង ។

អង់គ្លេសបានទទូចថា វាសមហេតុផលខ្លាំងណាស់ មកទល់ពេលនេះ ដោយបានចេញលិខិត អនុញ្ញាតជិត ១ ៧០០ គ្រឿងដល់ទូកពីសហភាពអឺរ៉ុប ដែលមាន ៩៨ ភាគរយ នៃអ្នកដែលបានស្នើសុំ ។

សូមជម្រាបថា ប្រទេសបារាំង បានអះអាងថា អាជ្ញាធរចក្រភពអង់គ្លេស បានរារាំង អ្នកនេសាទ របស់ខ្លួនក្នុងការនេសាទត្រី ក្នុងដែនទឹកអង់គ្លេស រហូតដល់ 6 ម៉ាយនៃឆ្នេរសមុទ្រ ប៉ុន្តែអង់គ្លេសថា ខ្លួនបានផ្តល់ការស្នើសុំ 98 ភាគរយពីទូក ដែលមានមូលដ្ឋាននៅសហភាពអឺរ៉ុប ៕

ប្រែសម្រួលៈ ណៃ តុលា

To Top