ថ្ងៃទី៣០ ខែតុលា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបាន អញ្ជើញចូលរួមការប្រជុំ ដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលប្រទេស G20 តាមប្រព័ន្ធវីដេអូ។
លោក XiJinping បានថ្លែងថា បុព្វបុរសចិនបាននិយាយថា “អ្នកណាដែលមានចិត្តស្មោះត្រង់ មនុស្សទូទាំងពិភពលោក សុខចិត្តធ្វើជាមិត្ត នេះគឺមានន័យថាភាពស្មោះត្រង់ គឺជាមូលដ្ឋានគ្រឹះ នៃការចងមិត្តភាព ជាមួយពិភពលោក។ ប្រទេសចិន នឹងប្រកាន់ខ្ជាប់ គោលនយោបាយ ជាមូលដ្ឋានស្តីពីការបើកចំហ ចំពោះក្រៅប្រទេសប្រើប្រាស់ ឧត្តមភាពផ្នែកទីផ្សារយក្ស និងសក្តានុពលខាងតម្រូវការក្នុងស្រុក ខិតខំប្រឹងប្រែងជំរុញ ការបើកចំហរខាងរបបដូចជា ច្បាប់កំណត់ការគ្រប់គ្រង និងស្តង់ដារជាដើម បង្កើនកម្លាំងការពារ កម្មសិទ្ធិបញ្ញា បន្តបង្កើតបរិយាកាសអាជីវកម្ម ប្រកបដោយលក្ខណៈទីផ្សារ លក្ខណៈស្របទៅនឹងច្បាប់ និងលក្ខណៈអន្តរជាតិ ដើម្បីផ្តល់សណ្តាប់ធ្នាប់ទីផ្សារ ប្រកបដោយសមភាព និងយុត្តិធម៌ ដល់សហគ្រាសជាតិ និងអន្តរជាតិ ។ ខ្ញុំជឿជាក់ថា ការអភិវឌ្ឍរបស់ ប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពថ្មី កាន់តែដល់ប្រទេសនានា លើពិភពលោក ព្រមទាំងបំពេញបន្ថែម កម្លាំងចលករកាន់តែច្រើន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ៕