ព័ត៌មានអន្តរជាតិ

យោធាហ្វីលីពីន សម្លាប់មេដឹកនាំ​ សកម្មប្រយុទ្ធ ដ៏សំខាន់បំផុតមួយ របស់ប្រទេស

ម៉ានីល៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេស្វីលីពីន បានជោគជ័យក្នុងការសម្លាប់ នូវមេដឹកនាំសកម្មប្រយុទ្ធមួយ ដែលរដ្ឋាភិបាលតាមចង់បានបំផុត នៅក្នុងការប្រយុទ្ធគ្នាមួយ កាលពីថ្ងៃសៅរ៍ក្នុងខេត្ត Bukidnon។

មេបញ្ជាការ General Romeo Brawner បានបញ្ជាក់ថាកម្លាំងយោធា របស់ហ្វីលីពីន បានបើកប្រតិបត្តិការប្រយុទ្ធ ត្រឹមតែ៣០នាទីប៉ុណ្ណោះ ហើយបានសម្លាប់មេបញ្ជាការ ក្រុមសកម្មប្រយុទ្ធ NPA ដែលមានឈ្មោះថា George Madlos ឬត្រូវបានស្គាល់ឈ្មោះថា Ka Oris នៅវេលាម៉ោងប្រមាណជា១១និង៣០នាទីព្រឹក។

យោធាហ្វីលីពីនបានបញ្ជាក់ទៀតថា លោក Madlos គឺជាបុគ្គលដែលប្រឈមមុខ ទៅនឹងបទឧក្រិដ្ឋជាច្រើន ដូចជាឃាតកម្ម និងប្លន់ផងដែរហើយក្រុម NPA ដែលមានអាយុកាល ដ៏ចំណាស់មកហើយនោះ គឺជាក្រុមដែលមានកម្លាំងបច្ចុប្បន្ន ប្រហែលជា៣០០០នាក់ និងធ្លាប់បានកើនឡើងឥទ្ធិពលបំផុត កាលពីឆ្នាំ១៩៨០៕ ប្រែសម្រួល៖ស៊ុនលី

To Top