ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយម និងភូមិសសាស្ត្របានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ បានអង្រួននៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី គឺនៅ ខេត្តស៊ូម៉ាត្រាខាងជើង នៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែ វាមិនត្រូវបានបង្ហាញអំពីសក្តានុពល ណាមួយ ដែលអាចកើតមានរលកយក្ស ។
គ្រោះរញ្ជួយដីកើតឡើង នៅវេលាម៉ោង០០និង០៤នាទីព្រឹក នៅថ្ងៃអង្គារនេះ ម៉ោងហ្សាការតា ដែលចំណុចកណ្តាលនៃគ្រោះ រញ្ជួយដីគឺនៅ១៣០គីឡូម៉ែត្រនៃស្រុក Nias Barat និងមានជម្រៅរាក់១៦គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ ។
អាំងតង់ស៊ីតេនៃគ្រោះរញ្ជួយដីគឺស្ថិតនៅកម្រិត៣ដល់កម្រិត៤នៃខ្នាតដែលបានកំណត់នៅក្នុងស្រុក ខេត្ត Nias Barat និងស្រុក Nias Utara រួមទាំង កោះ Mentawai ដែលមានទីតាំងស្ថិតនៅជិតខេត្ត West Sumatra ៕
ដោយ៖ ម៉ៅ បុប្ផាមករា