នយោបាយ

បទវិភាគ​ ៖ និយាយ ចំពោះអាមេរិក គឺដល់ពេលដែលត្រូវ ប្រកាសជាសាធារណៈ នូវរបាយការណ៍ស៊ើបអង្កេត ចំពោះបន្ទប់ពិសោធន៍ ជីវសាស្ត្រ Fort Detrick !

នាពេលថ្មីៗ កន្លងទៅនេះ ការិយាល័យអគ្គាធិការ នៃទីភ្នាក់ងារស៊ើប ការណ៍ជាតិ អាមេរិក បានប្រកាសពីរបាយការណ៍ ដោះលេខសម្ងាត់ អំពីបញ្ហា តាមដានរកប្រភពដើម នៃវីរុសកូវីដ ១៩ ដោយបានលេង កលល្បិចចាស់ៗ ម្តងទៀត ដែលធ្វើឱ្យបញ្ហា តាមដានរកប្រភពដើម នៃវីរុសទៅជាកិច្ចការ នយោបាយ ប៉ុនប៉ងញាក់ខ្សែបញ្ជា ពីក្រោយមតិសាធារណៈដើម្បីបំភាន់ភ្នែកសាធារណជន ។ យ៉ាងណាមិញ ក្នុងបរិបទបច្ចុប្បន្ន ដែលការរួមសាមគ្គីគ្នា ធ្វើសហប្រតិបត្តិការ បានក្លាយជាគំនិតឯកភាពរួម ក្នុងការប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ ១៩ ជាសកល អាមេរិកបែរ ជាប្រព្រឹត្តិទៅផ្ទុយ នឹងនិន្នាការ ទង្វើនេះគឺ ខុសឆ្គងក្រៃលែង ។ ផ្ទុយទៅវិញ របាយការណ៍នេះ បានដាស់តឿន សហគមន៍ អន្តរជាតិថា ដល់ពេល ដែលត្រូវធ្វើការ ស៊ើបអង្កេតរកប្រភពដើម នៃវីរុសកូវីដ ១៩ ចំពោះអាមេរិកហើយ !

តើអាមេរិកមិនបានមើលឃើញច្បាស់ នូវការពិតជាក់ស្តែង ដែលពិភពលោកទាំងមូល ទទួលស្គាល់ជា ទូទៅដែលថា អាមេរិកគ្មានសិទ្ធិធ្វើការ ស៊ើបអង្កតឯករាជ្យ ដើម្បីរកប្រភពដើម នៃ វីរុសកូវីដ ១៩ ដោយមិនឆ្លងតាមរយៈអង្គការសុខភាព ពិភពលោកនោះទេ ជាងនេះទៅទៀត ការបញ្ជាឱ្យស្ថាប័ន ស៊ើបការណ៍ ដែលបានប្រព្រឹត្តិអំពើអាក្រក់ ជាច្រើនទៅធ្វើការតាមដាន រកប្រភពដើម នៃវីរុសកូវីដ ១៩ វាគឺជារឿងមិនសមហេតុផល និងគ្មាន លក្ខណៈវិទ្យាសាស្រ្តបំផុត ។ ដូច្នេះ ពេលស្ថាប័នស៊ើបការណ៍ របស់អាមេរិក បានប្រកាសអ្វី ដែលហៅថា ខ្លឹមសារដកស្រង់ របាយការណ៍ដោះលេខ សម្ងាត់អំពីបញ្ហាតាមដាន រកប្រភពដើម នៃវីរុសកូវីដ ១៩ច្បាប់នេះកាលពីខែសីហាឆ្នាំនេះ វាក៏ត្រូវបានរងការរិះគន់ ជាទូទៅពីសំណាក់មជ្ឈដ្ឋាន មតិអន្តរជាតិ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានសម្តែង ការប្រឆាំងយ៉ាងដាច់ខាតផងដែរ ។
របាយការណ៍ ដោះលេខសម្ងាត់ ដែលអាមេរិកបានចេញផ្សាយ លើកនេះ គឺស្រដៀងគ្នានឹងខ្លឹមសារ ដកស្រង់របាយការណ៍កាលពីមុន ដែលពោរពេញ ទៅដោយពាក្យ សម្តី ដូចជា “ភស្តុតាងមិនគ្រប់គ្រាន់”និង”មិនអាចធ្វើការសន្និដ្ឋាន បាន ” ជាដើមដោយបង្ហាញម្តងទៀតថា ធាតុពិតរបស់វា គឺជារបាយការណ៍ ក្លែងក្លាយផ្នែក នយោបាយទាំងស្រុង ពោលគឺ គ្មានជំនាញវិទ្យាសាស្ត្រនិងភាពជឿ ទុកចិត្តទាល់តែសោះ ។

ពាក្យកុហកទោះជានិយាយ ១ ពាន់ដងទៀតក៏ដោយ ក៏វានៅតែជាពាក្យកុហកដែរ ប៉ុន្តែ ពេលវេលាដែលអាមេរិក ប្រកាសរបាយការណ៍ច្បាប់នេះ គឺគួរឱ្យចាប់អារម្មណ៍ ។ នៅថ្ងៃបន្ទាប់ សន្និសីទកំពូលថ្នាក់ដឹកនាំ នៃប្រទេស G20 ក្រុងរ៉ូមបានបើកធ្វើ ហើយកិច្ចប្រជុំកំពូលលើកនេះ បានផ្តោតសំខាន់ ទៅលើការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ។ ព្រមពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោក កំពុងត្រៀមលក្ខណៈដើម្បីរៀបចំការងារតាមដាន រកប្រភពដើមនៃវីរុស ដំណាក់កាលទី ២ ។
ការដែលស្ថាប័នស៊ើបការណ៍ របស់អាមេរិកបានជ្រើសរើស ពេលវេលានេះទៅប្រកាសអ្វីដែលហៅថា របាយការណ៍ដោះលេខសម្ងាត់ អំពីបញ្ហាតាមដានរកប្រភពដើម នៃវីរុសកូវីដ ១៩ វាច្បាស់ណាស់ថា គឺ ផ្ទុយស្រឡះពីទំនួលខុសត្រូវ ដែលត្រូវតែរ៉ាប់រង របស់ប្រទេស G20 ចេតនាអាក្រក់ របស់អាមេរិក ដែលប៉ុនប៉ងចាប់ពង្រត់អង្គការសុខភាព ពិភពលោក និងជះឥទ្ធិពលអវិជ្ជមាន ដល់ការងារតាមដានរកប្រភពដើម នៃវីរុសដំណាក់កាលក្រោយ គឺត្រូវលាតត្រដាងយ៉ាងច្បាស់លាស់ ។

ការតាមដានរកប្រភពដើម នៃវីរុសកូវីដ១៩ ជាបញ្ហាវិទ្យាសាស្រ្ត យ៉ាងម៉ឺងម៉ាត់ និងស្មុគស្មាញ គួរតែអាស្រ័យដោយអ្នកវិទ្យាសាស្រ្ត នៅទូទាំងពិភពលោករួម សហការគ្នាធ្វើការសិក្សាស្រាវជ្រាវ ។

ការយកឈ្នះលើវីរុសកូវីដ១៩ ពិភពលោកត្រូវរួមសាមគ្គីគ្នា ធ្វើសហប្រតិបត្តិការ តែមិនមែនទម្លាក់កំហុស ឱ្យគេនិងច្រានចោល ទំនួលខុសត្រូវ ។ អាមេរិក គួរតែបញ្ឈប់ការលេង កលល្បិចនយោបាយភ្លាម និង គាំទ្រ ការងារតាមដាន រកប្រភពដើមនៃវីរុសតាមជំនាញ វិទ្យាសាស្ត្រដោយអាកប្បកិរិយា មានទំនួលខុសត្រូវ ។ ជាងនេះទៅទៀត អាមេរិកគួរតែឆ្លើយតបនឹង ការយកចិត្តទុកដាក់ របស់សហគមន៍អន្តរជាតិ និងបើកចំហបន្ទប់ ពិសោធន៍ជីវសាស្ត្រ Fort Detrick ព្រមនិងមូលដ្ឋានជីវសាស្ត្រ នៅបរទេសរបស់អាមេរិក ក្នុងពេលឆាប់ៗ ដើម្បីទទួលការស៊ើបអង្កេត ពីអ្នកជំនាញនៃអង្គការ សុខភាព ពិភពលោក ៕

To Top