ដើម្បីចូលរួមផ្សព្វផ្សាយ ពីកិច្ចប្រជុំ Glasgow នៃមហាសន្និបាត អាកាសធាតុ របស់អង្គការសហប្រជាជាតិ អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិន បានដាក់ចេញកម្មវិធី «គំនិតផ្តួចផ្តើមស្តីពីប្រតិបតិ្ត ជាសកលឆ្នាំ២០២១»។ កម្មវិធីពិសេសចាក់ផ្សាយ ជាផ្លូវការ នៅថ្ងៃទី២ខែវិច្ឆិកា ។
កម្មវិធីពិសេសនេះ មានរយៈពេល៥ថ្ងៃ ថ្នាក់ដឹកនាំ នៃប្រទេសជាច្រើន ដូចជាប្រធានាធិបតីសៀរ៉ាឡេអូន និងនាយករដ្ឋមន្រ្តី អ៊ីស្លង់ និងមន្ត្រីជាន់ខ្ពស់ របស់អង្គការមូលនិធិ រូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ជាច្រើនទៀត បានចូលរួមក្នុងកិច្ចពិភាក្សា ។
លោក Sheng Haixiong អនុរដ្ឋមន្រ្តី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន និងជានិពន្ធនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន បានថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកម្មវិធី ។ លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិកបានឆ្លើយតបសំណួរ អំពីទំនួលខុសត្រូវ របស់ប្រទេសនានា និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហា បម្រែបម្រួលអាកាសធាតុ។
លោកSheng Haixiongបានថ្លែង ថា ប្រទេសចិន គឺជាអ្នករួមចំណែកដ៏សំខាន់ និង ជាអ្នកអនុវត្តយ៉ាងសកម្មនៃ «កិច្ចព្រមព្រៀងក្រុងប៉ារីស»។ នៅលើពិភពលោកសព្វថ្ងៃនេះ វិបត្តិអាកាសធាតុ បានបញ្ចេឡសារព្រមានហើយ ដូច្នេះការជំរុញការ កសាងសហគមន៍ រួមវាសនាតែមួយ នៃមនុស្សជាតិជារឿងកាន់តែបន្ទាន់ ។ ប្រព័ន្ធសារព័ត៌មាន គួរតែទទួលខុសត្រូវ ក្នុងប្រតិបត្តិការ អាកាសធាតុពិភពលោក ។
កម្មវិធីពិសេស «គំនិតផ្តួចផ្តើម ស្តីពីប្រតិបតិ្តការជាសកលឆ្នាំ២០២១» នឹងពិភាក្សា អំពីប្រធានបទដូចជា “ផលប៉ះពាល់ ជាក់ស្តែង នៃបម្រែបម្រួល អាកាសធាតុ ទៅលើបរិស្ថានពិភពលោក” “សារៈសំខាន់និង ការអភិវឌ្ឍជីវចម្រុះ” “ទំនួលខុសត្រូវផ្នែកអាកាសធាតុ របស់ប្រព័ន្ធសារព័ត៌មាន “ ទំនួលខុសត្រូវ និងតួនាទី របស់យុវជន”ជាដើម ។ លើសពីនេះទៅទៀត នឹងចាក់បញ្ចាំងលើកដំបូង នូវភាពយន្តឯកសាររឿង«ខណៈម៉ោងសូន្យ» ស្តីពីបម្រែបម្រួលអាកាសធាតុផងដែរ ៕