ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញដល់វិស័យឯកជន ពិនិត្យលទ្ធភាពឱ្យជនពិការភាព បានធ្វើការងារ តាមក្រុមហ៊ុន និងរោងចក្រ

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានជំរុញឲ្យវិស័យឯកជន ពិនិត្យមើលលទ្ធភាព បងប្អូនជនពិការភាព ដើម្បីផ្ដល់ការងារឱ្យធ្វើ តាមក្រុមហ៊ុននានា និងតាមរោងចក្រជាដើម ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងខណៈពេលចូលរួមជាអធិបតី ក្នុងទិវាជនមានពិការភាពកម្ពុជា លើកទី ២១និងទីវាជនមានពិការ ភាពអន្តរជាតិលើកទី ៣៧ ដែលប្រារព្ធធ្វើនៅក្នុងបរិវេណវត្តស្នឹង ភូមិស្នឹង ឃុំបឹង ណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០១៩ ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា រាជ រដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន ការយកចិត្តទុកដាក់ គិតគូរយ៉ាងខ្លាំង ចំពោះបងប្អូនជនពិការកម្ពុជារបស់យើង ជាពិសេសគឺវិស័យសុខុមាលភាព និងផ្តល់សិទ្ធិគ្រប់គ្រាន់ក្នុងការរស់នៅ និងមានសិទ្ធិចូលរួមបោះឆ្នោត ដើម្បីជ្រើស រើសថ្នាក់ដឹកនាំរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបានធ្លាប់ជំរុញ ឲ្យស័យឯកជន ឲ្យពិនិត្យមើលលទ្ធភាព ដើម្បីផ្ដល់ការងារឱ្យបងប្អូនពិការភាព បានបម្រើការងារ តាមក្រុមហ៊ុននានា ឬក៏តាមរោងចក្រជាដើម ។ ជាងនេះទៅទៀត ក៏មានអង្គការជាដៃគូមួយចំនួនទៀត ដែលធ្វើកិច្ចការជួយ ដល់បងប្អូនជនពិការពិភាពរបស់យើង។ ម្យ៉ាងទៀតផ្នែកអគារបម្រើ សេវាសាធារណៈ អាជ្ញាធរខេត្ត បានសាង សង់ផ្លូវ មានផ្លូវកាំជណ្ដើរ និងផ្លូវជម្រាល សម្រាប់សម្រួលក្នុងការធ្វើដំណើរ របស់បងប្អូនជនពិការ ពេលមករកការបម្រើសេវារដ្ឋបាលនានា ក្នុងខេត្ត ដែលមានអាជ្ញាធរយើង ចាំជួយដល់បង ប្អូនពិការភាពយើង។

តាម លោក យឹង រិទ្ធី អនុប្រធានសម្រប សម្រួលប្រតិបត្តិ នៃអង្គការ អជអាយ (HI) បានថ្លែងអោយដឹងថា នៅឆ្នាំ ២០ ១៩ គិតមកដល់ខែ ធ្នូនេះ មជ្ឈមណ្ឌលស្តារខេត្តកំពង់ចាម បានគាំទ្រដល់ជនមានពិការភាព ចំនួន ២,២៨០នាក់ ក្នុងនោះមានស្តី៧៦៥ កុមារី៤៥៦នាក់ និងកុមារ ៦០២នាក់ដោយបានផ្តល់ ជូននូវអវៈយវៈ សិប្បនិម្មិតចំនួន ២៦៤ រណប៤៣៦ រទេះរុញ ១៦៨ គ្រឿងឈើច្រត់ ៣៦៨ និងសេវា ព្យាបាលចលនា និងសេវាសង្គមផងដែរ។ ជនមានពិការភាព០៨នាក់ បានត្រូវបញ្ជូនទៅសិក្សានៅ សាលាចំណេះ ដឹងទូទៅ និង បញ្ចូនទៅបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួសជុលនិងសាងសង់ជម្រាល សម្រាប់ជនពិការនៅតាមសហ គមន៍ចំនួន ៤កន្លែងនិងបញ្ជូនទៅវះកាត់ចំនួន៣២ នាក់ ។

ចំពោះការកសាងសមត្ថភាពឡើងវិញ បានបណ្តុះបណ្តាល លើប្រធានបទស្តីពី ពិការភាពសេវាស្គាលទ្ធភាពពលកម្ម និងដ្សាក្រាមបញ្ជូនប្រភេទពិការ ដល់បុគ្គលិកមន្ទីរសុខាភិបាលមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យ បង្អែក មណ្ឌលសុខភាព ចំនួន២០និងក្រុមប្រឹក្សា ឃុំចនួន២០៕

To Top