បរទេស៖ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃ បានរាយការណ៍ កាលពីថ្ងៃសុក្រថា ក្នុងចំណោមជន បរទេសចំនួន 13 129 នាក់ ដែលចុះចតក្នុងប្រទេសថៃចន្លោះថ្ងៃទី 1 ដល់ថ្ងៃទី 4 ខែវិច្ឆិកា គឺមាន 10 នាក់ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្រោមផែនការ ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមផ្លូវអាកាស មកពីប្រទេស ដែលមាន ហានិភ័យទាបចំនួន 63 មិនតម្រូវឱ្យធ្វើចត្តាឡីស័ក ឡើយ ប្រសិនបើពួកគេបានចាក វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ បាន២ដូស នៅយ៉ាងហោចណាស់ 14 ថ្ងៃមុនពេលហោះហើរ ហើយមានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន នៅរយៈពេលជាង 72 ម៉ោងមុនពេលឡើងយន្តហោះ ។
លោកវេជ្ជបណ្ឌិត Sumanee Watcharasin ប្រធានការិយាល័យទំនាក់ទំនង ហានិភ័យ និងការអភិវឌ្ឍឥរិយាបថសុខភាពរបស់ DDC បាននិយាយថា “រហូតមកដល់ពេលនេះ ភ្ញៀវបរទេសចំនួន ១០ នាក់បានធ្វើតេស្តវិជ្ជមាន នៅពេលមកដល់ ឬស្មើនឹង ០.០៧៥ ភាគរយនៃភ្ញៀវទាំងអស់។ ការមកដល់ភាគច្រើនគឺតាមអាកាសយានដ្ឋានសុវណ្ណភូមិ បន្ទាប់មកគឺអាកាសយានដ្ឋាន ភូកេត និង អាកាសយានដ្ឋាន សាមុយ”៕
ប្រែសម្រួលៈ ណៃ តុលា