ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អមដំណើរដោយ ឧត្តមនាវីឯក ទៀ សុខា ចុះសួរសុខទុក្ខ នាយនាវី និងពលនាវិកប្រចាំការ នៅទីស្នាក់ការសង្កេតការណ៍ទាំង៥

ភ្នំពេញ៖ ប្រតិភូអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក សួន សំណាង ទីប្រឹក្សាក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង ប្រធានក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អមដំណើរដោយ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវិកប្រចាំការ នៅទីស្នាក់ការសង្កេតការណ៍ទាំង៥ របស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។

ទីស្នាក់ការសង្កេតការណ៍ទាំង៥ រួមមាន:១.ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ២.ទីស្នាក់ការសង្កេតការណ៍កោះសេះ ៣.ទីស្នាក់ការសង្កេតការណ៍កោះតាង ៤.ទីស្នាក់ការសង្កេតការណ៍កោះរ៉ុង ៥.ទីស្នាក់ការសង្កេតការណ៍ទ្បាំដាំ៕

To Top