ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា អញ្ជើញចូលរួមពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការឆ្នាំ២០២១

ភ្នំពេញ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាទីបញ្ជាការដ្ឋានកងទ័ពជើងទឹក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចូលរួមពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។

To Top