ព័ត៌មានអន្តរជាតិ

ចាប់ដៃគ្នា ប្រយុទ្ធប្រឆាំងជំងឺឆ្លង ទំនួលខុសត្រូវ របស់ប្រទេសចិន ក្នុងខណៈបន្ទាន់

កិច្ចប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន អាណតិ្តទី១៩ កំពុងបើកធ្វើនៅទីក្រុងប៉េកាំង ពីថ្ងៃទី៨ ដល់ទី១១ ខែវិច្ឆិកា ។ ក្នុងឱកាសខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន សហគមន៍អន្តរជាតិ បានបង្ហាញពីការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចប្រជុំនេះ ក្នុងនោះ “ការចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដោយមានទំនួលខុសត្រូវខ្ពស់របស់ចិន” ត្រូវបានសហគមន៍អន្តរជាតិ កោតសរសើរយ៉ាងខ្លាំង៖

“ថ្ងៃនោះពិតជាខណៈពេលដ៏គួរឱ្យរំភើបខ្លាំង ។” បុគ្គលិក ក្រុមហ៊ុន Pharmaniaga ដែលជាសហគ្រាស ផលិតឱសថ របស់ប្រទេសម៉ាឡេស៊ី បានចាប់អារម្មណ៍បែបនេះ នៅពេលលោកនឹកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលវត្ថុធាតុដើម នៃ វ៉ាក់សាំង ការពារកូវីដ១៩ នៃក្រុមហ៊ុម Sinovac បានត្រូវដឹកជញ្ជូនពីចិន ទៅដល់ព្រលានយន្តហោះអន្តរជាតិ ក្រុងកូឡាឡាំពួរ ។

សូមបញ្ជាក់ថា បូករួមទាំងប្រទេសម៉ាឡេស៊ីផង ប្រទេសចិន កំពុងសហការជាមួយប្រទេសចំនួន ១៦ ដើម្បីផលិតវ៉ាក់សាំង ដែលតាមការប៉ាន់ ប្រមាណគឺមានសមត្ថភាព ផលិតវ៉ាក់សាំងចំនួន ៧០០ លានដូសក្នុងមួយឆ្នាំ ។ ក្រៅពីនេះ ប្រទេសចិន បានផ្តល់វ៉ាក់សាំង ចំនួនលើសពី ១៦០០ លានដូស ចំពោះប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១០០ ពេញមួយឆ្នាំ២០២១ ចិននឹងផ្តល់វ៉ាក់សាំងសរុបលើសពី ២០០០ លានដូស ចំពោះអន្តរជាតិ ដែលជាប្រទេសផ្តត់ផ្គង់វ៉ាក់សាំង ច្រើន បំផុតលើលោក ។ លើសពីនេះទៀត ប្រទេសចិន បានរួមសហការ ជាមួយប្រទេសចំនួន ៣០ ដើម្បីលើកឡើង ការផ្តួចផ្តើម អំពីការបង្កើតទំនាក់ទំនង ភាពជាដៃគូ សហប្រតិបត្តិការវ៉ាក់សាំង នៃតំបន់ខ្សែក្រវាត់និងផ្លូវ ដើម្បីអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ រួមគ្នាជំរុញការចែករំលែក វ៉ាក់សាំង ជាសកលប្រកប ដោយយុត្តិធម៌។
ប្រទេសចិន បាននិងកំពុងខិតខំ ធ្វើកិច្ចសហប្រតិបត្តិការ ប្រយុទ្ធនឹងជំងឺឆ្លង ជាមួយបណ្តាប្រទេស ដោយប្រកាន់ខ្ជាប់ទស្សនៈ បង្កើតសហគមន៍ រួមវាសនាសុខាភិបាល មនុស្សជាតិ ។ បន្ទាប់ពីបានគ្រប់គ្រងសភាពការណ៍រាតត្បាតនៃជំងឺឆ្លង ចិនបានស្តារសេដ្ឋកិច្ចឡើងវិញមុនគេលើលោក ដែលបានបញ្ចូលកម្លាំង ចលករ ដល់សេដ្ឋកិច្ច ពិភពលោកផង ថែមទាំងជាការគាំទ្រ និងការធានាដ៏សំខាន់ សម្រាប់បណ្តាប្រទេស ទទួលបានសម្ភារៈប្រយុទ្ធ ប្រឆាំងនឹង ជំងឺឆ្លងផង។

ក្នុងគ្រាអាសន្នទើបបង្ហាញឱ្យឃើញ នូវទំនួលខុសត្រូវដ៏ពិតប្រាកដ។ សម្តេច ហ៊ុន ស៊ែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលចិន និងប្រជាជនចិន បានចូលរួមយ៉ាង សកម្ម និងដើរតួនាទីឈានមុខ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺឆ្លងជាសកល ដែលបានរួមចំណែក ជាកម្លាំងដល់ ពិភពលោកទាំងមូល ៕

To Top