កាសែត Wall Street Journal បានរាយការណ៍ ដោយដកស្រង់សំដី អ្នកសង្កេតការណ៍ការពារជាតិ ដែលដឹងពីស្ថានភាពថា យោធាអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីល ប្រភេទ Iron Dome ផលិតដោយអ៊ីស្រាអែលមួយ ក្នុងចំណោម២ ទៅកាន់កោះ Guam នៅប៉ាស៊ីហ្វិកខាងលិច បន្ទាប់ពីទទួលបានគំនិតអំពីរបៀបដែលមីស៊ីល អាចអនុវត្តប្រឆាំងនឹង ការគំរាមកំហែងមីស៊ីលរបស់ចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ខណៈពេលដែលវាមិនអាចស្ទាក់ចាប់មីស៊ីលផ្លោងល្បឿនលឿនដែលបាញ់ចេញពីប្រទេសចិនបានត្រឹមត្រូវ ឬមីស៊ីលលឿនជាងសំឡេង បាញ់រយៈចម្ងាយឆ្ងាយ កាសែតពាណិជ្ជកម្មបានសរសេរថា ប្រព័ន្ធអ៊ីស្រាអែលបម្រើជា “ដំណោះស្រាយបណ្តោះអាសន្ន” ចំពោះការគំរាមកំហែង ដែលបង្កឡើងដោយមីស៊ីល ដែលយឺតជាងនេះដូចជា ប្រភេទ CJ-20 ដែលបាញ់ដោយយន្តហោះ ទម្លាក់គ្រាប់បែក H-6K របស់ចិន ហើយហោះក្រោមល្បឿនសំឡេង៕
ប្រែសម្រួលៈ ណៃ តុលា