ប៊ែកឡាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា ករណីជំងឺកូវីដ-១៩របស់ប្រទេសអាល្លឺម៉ង់ឡើងដល់កម្រិតខ្ពស់មួយទៀតជាមួយនឹងករណីប្រចាំថ្ងៃចំនួន៦៥.៣៧១នាក់ ត្រូវបានកត់ត្រា ។
អធិការបតី Angela Merkel បានថ្លែងថារលកទី៤នៃជំងឺកូវីដ-១៩ កំពុង “វាយប្រហារយើងដោយកម្លាំង” ។
សមាជិកសភាអាល្លឺម៉ង់ បោះឆ្នោតគាំទ្រ នូវវិធានការណ៍ថ្មី រួមទាំងការចូលទៅកាន់ ការដឹកជញ្ជូនសាធារណៈសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំង ឬសាកល្បងប៉ុណ្ណោះ។
សភាជាន់ខ្ពស់ របស់ប្រទេសអាល្លឺម៉ង់ គឺសភា Bundesrat នឹងពិចារណាវិធានការនេះនៅថ្ងៃសុក្រ ។
ភាគច្រើន នៃទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹង ការរីករាលដាលនៃករណីនេះ ជាមួយនឹងវិធានការថ្មីដែលត្រូវបានណែនាំនៅក្នុងបណ្តាប្រទេសរួមមានអូទ្រីស និងប៊ែលហ្ស៊ិក ។
រដ្ឋាភិបាលវេលបានឲ្យដឹងថា ប័ណ្ណឆ្លងកូវីដ-១៩ អាចត្រូវបានប្រើប្រាស់ក្នុងអំឡុងបុណ្យណូអែល ដើម្បីរក្សាហាងស្រា និងភោជនីយដ្ឋានបើកដំណើរការ ។
រដ្ឋមន្ត្រីទីមួយលោក Mark Drakeford បានថ្លែងថា គ្មានការសម្រេចចិត្តណាមួយ នឹងត្រូវបានធ្វើឡើងលើការណែនាំលិខិតឆ្លងដែន ទៅកាន់ផ្នែកបដិសណ្ឋារកិច្ច រហូតដល់ដើមខែធ្នូនោះទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា