ព័ត៌មានអន្តរជាតិ

វេណេស៊ុអេឡា ថ្កោលទោសអឺរ៉ុប ចំពោះការបន្ដទណ្ឌកម្មជាថ្មី ប៉ុន្មានថ្ងៃមុនការបោះឆ្នោត

ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក Felix Plasencia បានថ្កោលទោសការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីនៃប្រទេសអាមេរិកខាងត្បូងរយៈពេលមួយឆ្នាំទៀត។

លោក Plasencia បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារថ្មីនេះមកលើប្រជាជនរបស់យើង ហើយយើងចាត់ទុកការបន្តឡើងវិញដ៏ឃោរឃៅនេះថាជាទង្វើនៃអរិភាព” ។

 យោងតាមលោក Plasencia ការផ្លាស់ប្តូរនេះគឺមានគោលបំណងធ្វើឱ្យខូចដល់គណបក្សសង្គមនិយម ដែលកំពុងកាន់អំណាចក្នុងការឈានទៅការបោះឆ្នោតថ្នាក់តំបន់ និងមូលដ្ឋាននៅថ្ងៃទី២១ ខែវិច្ឆិកា។

លោកបន្ដថា ទណ្ឌកម្ម​នេះ​ផ្តោត​លើ​មន្ត្រី​វេណេស៊ុយអេឡា​ចំនួន ៥៥នាក់ រួមទាំង​អនុប្រធានាធិបតី​បច្ចុប្បន្ន​លោក Delcy Rodriguez មេដឹកនាំ​យោធា និង​សមាជិកសភាជាច្រើនរូបទៀត៕

ដោយ ឈូក បូរ៉ា

To Top