ហុងកុង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ អង្រួននៅភាគអាគ្នេយ៏ប្រទេសប៉ាពូ ញ៉ូហ្គីណេ ។
គ្រោះរញ្ជួយដីមួយដែលមានកម្រិត៦,២រ៉ិចទ័របានរញ្ជួយចម្ងាយ១៨៩គីឡូម៉ែត្រស្ថិតនៅភាគអាគ្នេយ៏នៃទីក្រុង Kokopo ប្រទេស ប៉ាពូ ញ៉ូហ្គីណេ នៅម៉ោង១៤និង០៨នាទីម៉ោងសកលកាលពីថ្ងៃព្រហស្បតិ៍ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹងដូច្នេះ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី ដែលមានជម្រៅ៣៦,៣៣គីឡូម៉ែត្រ ត្រូវបានកំណត់ដំបូងនៅរយៈទទឹង៥.៣១៨៧ដឺក្រេប៉ែកខាងត្បូង និង១៥៣.៦៧៤៣ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។
នៅមិនទាន់ព័ត៌មានលម្អិតអំពីការខូចខាត ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា