ព័ត៌មានជាតិ

កម្ពុជា នឹងចុះត្រជាក់ដល់ ១៥អង្សាសេ ពីចុងខែធ្នូ ដល់ខែកុម្ភៈ

ភ្នំពេញ៖ ក្រសួងធនធានធានទឹក និងឧតុនិយមប្រកាសឲ្យដឹងថា កម្ពុជានឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេ នៅតំបន់ជួរភ្នំ និងខ្ពង់រាបភាគឦសាន នៅសប្តាហ៍ទី៤ ក្នុងខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបណ្តាខេត្ត-រាជធានីផ្សេងៗទៀត កម្រិតចុះត្រជាក់ដល់ ១៨អង្សាសេ។

ក្នុងរយៈពេលនៃការចុះត្រជាក់នេះ ដោយសារក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកបាតុភូតឡានីណា (ត្រជាក់) ប្រមាណ ៩០ភាគរយ និងថយបន្តិចម្តងៗមកនៅត្រឹម ៦០ភាគរយនៅខែកុម្ភៈ។

ក្រសួងឲ្យដឹងទៀតថា ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ចំនួន២ដង ដោយទី១ ៖ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២១ និងលើកទី២ ៖ ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ៕

To Top