នយោបាយ

សភាកម្ពុជា ៖ កិច្ចប្រជុំ ASEP11បង្ហាញពីការប្តេជ្ញាចិត្ត និងសារៈសំខាន់ នៃតួនាទីរបស់សភា ក្នុងដំណើរការ ASEM

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋស ភានិងជាសហ ប្រធាននៃកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) បានគូសបញ្ជាក់ថា
កិច្ចប្រជុំ ASEP11 ទទួលបាននូវការចូលរួមសម្តែង មតិជាច្រើន បង្ហាញអំពីការប្តេជ្ញាចិត្ត និងសារៈសំ ខាន់ នៃតួនាទីរបស់សភា ក្នុងដំណើរការ ASEM។
សម្តេចហេង សំរិនបានអញ្ជើញថ្លែងការ ណ៍ពីលទ្ធផលនៃកិច្ចប្រជុំ ASEP11 ដែល សភានៃព្រះ រាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ ជូនដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាល កម្ពុជា បានកំពុងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ វិច្ឆិកាឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាទោះស្ថិត នៅក្នុងបរិបទនៃ ការរាតត្បាតជំងឺ កូវីដ-១៩ក្តី តែកិច្ចប្រជុំ ASEP11 បានធ្វើឡើងតាមប្រព័ន្ធនិម្មិត ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត របស់ខ្លួន ប្រកបដោយជោគជ័យ និងទទួលបានលទ្ធ ផលគួរជាទីមោទន។ ប្រទេសសមាជិក ASEM ចំនួន ៣១ មកពីទ្វីបទាំងពីរ សរុបប្រតិភូ ប្រមាណជាង ១៧០នាក់ រួមមានប្រធាន អនុប្រធាន និងសមាជិកសភា ព្រមទាំងដៃគូសំខាន់ៗរបស់ ASEP ជាអាទិ៍ EU, ASEAN និង UPF បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

សហប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំ ASEP11 ទទួលបាននូវការចូលរួមសម្តែងមតិជាច្រើន បង្ហាញអំពីការប្តេជ្ញាចិត្ត និងសារៈសំ ខាន់ នៃតួនាទីរបស់សភា ក្នុងដំណើរការ ASEM ។ តាមរយៈ ការពិភាក្សាដោយ ស្មារតីសាមគ្គី ASEP11 ទទួលបាននូវមតិជាឯកច្ឆ័ន្ទ ដោយបានអនុម័ត លើសេចក្តីប្រកាស ចំនួន៣៨ចំនុច ក្នុងការដោះស្រាយបញ្ហាប្រឈមរួម របស់តំបន់ព្រមទាំងផ្តល់ជាសំណើ គោលនយោបាយ ដើម្បីពិចារណាឈានទៅដោះស្រាយបញ្ហាទាំងនោះ សំដៅបម្រើឱ្យ ផលប្រយោជន៍រួមរ បស់តំបន់ទាំងពីរ ក៏ដូចជាពិភពលោកទំាងមូល ។

ជាមួយគ្នានោះដែរសម្តេចហេង សំរិន បានជម្រាបជូនកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប បន្តថា ASEP11 បានសង្កត់ធ្ងន់អំ ពីតម្លៃ នៃសុខសន្តិភាព ច្បាប់អន្តរជាតិ ពហុភាគីនិយម ព្រម ទាំងយន្តការបង្ការជម្លោះ ដែលជាវិធីដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ និងជម្លោះ ផ្សេងៗ និងបានបញ្ជាក់ផងដែរ អំពីតួនាទីរបស់សមាជិកសភា ក្នុងការសម្របសម្រួលកិច្ច ពិភាក្សា និងលើកកម្ពស់ការជឿជាក់គ្នា និងការយល់គ្នាទៅវិញទៅមក។
សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥ និង២៦វិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត៕

To Top