បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសចិននិយាយថា គ្មានទីទំនេរសម្រាប់ការ សម្របសម្រួលជាមួយសហរដ្ឋអាមេរិក នៅពេលនិយាយដល់រឿងតៃវ៉ាន់ ហើយនេះគឺជារឿងដ៏ថ្មីបំផុត ក្នុងសង្គ្រាមពាក្យសម្តី និងគោលជំហរជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីមួយផ្នែករបស់ខ្លួន។
នៅពេលត្រូវគេចោទសួរអំពី ចំណងមិត្តភាពសហរដ្ឋអាមេរិកនិងចិន នៅក្នុងសន្និសីទកាសែតមួយ នាថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន លោក Wu Qian បានមានប្រសាសន៍ថា ភាគីទាំងពីរទទួលបានផលប្រយោជន៍ ពីចំណងមិត្តភាពល្អនិងមានស្ថិរភាព។

លោក Wu Qian តាមសេចក្តីរាយការណ៍ បាននិយាយបន្ថែមយ៉ាងដូច្នេះថា “ប៉ុន្តែអស់រយៈពេលមួយរយៈមកនេះ ភាគីសហរដ្ឋអាមេរិក បាននិយាយជាច្រើន ស្តីពីរឿងគ្មានទំនួលខុសត្រូវ និងបានធ្វើរឿងបង្កហេតុជាច្រើន ស្តីពីកោះតៃវ៉ាន់ ដែនសមុទ្រចិនខាងត្បូង និងធ្វើការឈ្លបយកការណ៍ ដោយនាវាចម្បាំងនិងយន្តហោះ” ។
គួរបញ្ជាក់ថា ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានធ្វើការអញ្ជើញកោះតៃវ៉ាន់ ឲ្យចូលរួមក្នុងជំនួបកំពូល លទ្ធិប្រជាធិបតេយ្យខាងមុខ ស្របពេលមានភាពតានតឹង បានកើនកម្តៅខ្លាំងឡើង ជុំវិញបញ្ហាកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
