ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់ ចរាចរណ៍នៅថៃ៖ ថ្ងៃទី១ ក្នុងចំណោមថ្ងៃ ដែលគ្រោះថ្នាក់បំផុត មានមនុស្សស្លាប់ ៤៣នាក់ និងរបួស ៤៦៦នាក់

បរទេស៖ មនុស្សចំនួន ៤៣ នាក់បានស្លាប់ និង ៤៦៦ នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថៃ កាលពីថ្ងៃសុក្រ ដែលជាថ្ងៃដំបូង នៃថ្ងៃដែលគេហៅថា “ ៧ ថ្ងៃនៃគ្រោះថ្នាក់” អំឡុងថ្ងៃឈប់សម្រាក ចូលឆ្នាំថ្មី ហើយការបើកបរពេលស្រវឹង នៅតែជាមូលហេតុចំបង នៃគ្រោះថ្នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅល្ងាចថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម មជ្ឈមណ្ឌលដឹកនាំ សុវត្ថិភាពចរាចរណ៍ផ្លូវគោកថា គ្រោះថ្នាក់ចរាចរណ៍ សរុបចំនួន ៤៦៤ ករណី ត្រូវបានរាយការណ៍ កាលពីថ្ងៃទី ២៧ ធ្នូ ដោយមានមនុស្សស្លាប់ចំនួន ៤៣ នាក់ និងរងរបួសចំនួន ៤៦៦ នាក់។

កាលពីឆ្នាំមុន មានអ្នកស្លាប់ចំនួន ៤៥ នាក់ និងរងរបួសចំនួន ៤២៨ នាក់ នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ ចំនួន ៤១៩ ករណីនៅថ្ងៃដំបូង នៃរយៈពេលគ្រោះថ្នាក់បំផុត នៅទូទាំងប្រទេសថៃ។

ការបើកបរក្នុងពេលស្រវឹង គឺជាបុព្វហេតុចំបង ដែលមានចំនួន ៣០,៤% នៃគ្រោះថ្នាក់ ដែលបានកើតឡើងនៅឆ្នាំនេះ ហើយបន្ទាប់មក គឺកត្តាល្បឿន មាន ២៤.៧៨% ។ ភាគច្រើននៃយានយន្ត ដែលចូលរួមក្នុងគ្រោះថ្នាក់ចរាចរណ៍ គឺម៉ូតូដូចឆ្នាំមុន ៗ ដែរ។

ខេត្ត Surat Thani មានអ្នកស្លាប់ច្រើនជាងគេ មានចំនួន ២០នាក់។ ខេត្តដែលស្ថិតនៅ ភាគខាងត្បូង ប្រទេសមួយនេះ ក៏មានចំនួនអ្នករងរបួស ច្រើនជាងគេដែរ គឺ ២២ នាក់។ ចំណែកខេត្ត ឈៀងរ៉ៃ និងខេត្ត Prachuap Khiri Khan មានចំនួន អ្នកស្លាប់ច្រើន ជាងគេគឺ ៤ នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top