នយោបាយ

បណ្ឌិតសាស្ត្រាចារ្យ​ រស់​ ចន្រ្តាបុត្រ​ ទីប្រឹក្សា​ផ្ទាល់​ សម្តេចតេជោ​ ប្រកាសគាំទ្របេក្ខភាព​ នាយករដ្ឋមន្ត្រីរបស់លោក​ ហ៊ុន ម៉ាណែត

ភ្នំពញៈ​ លោកបណ្ឌិតសាស្ត្រាចារ្យ​ រស់​ ចន្ត្រាបុត្រ​ ទីប្រឹក្សា​ផ្ទាល់​ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានប្រកាសគាំទ្របេក្ខភាព​ នាយករដ្ឋមន្ត្រីរបស់លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ជានិច្ចចីរកាល។

លោកបណ្ឌិតសាស្ត្រាចារ្យ​ រស់​ ចន្ត្រាបុត្រ​ បាន​ប្រាប់មជ្ឈមណ្ឌល​ ព័ត៌មានអម្ពិល​ នៅមុននេះបន្តិច​ថា​ “ខ្ញុំបាទប្រកាសគាំទ្រ បេក្ខភាពនាយករដ្ឋមន្ត្​រីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានិច្ចចីរកាល”​។

លោកបណ្ឌិត​សភាចារ្យ​ បានបន្ថែមផងដែរថា​ “សូមគុណបុណ្យបារមីទាំងអស់​ ដែលថែរក្សាទឹកដីកម្ពុជា ជួយប្រទានពរជ័យ​ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត ឲ្យទទួលបានជោគជ័យ បានបន្តកេរមរតក​ ពីសម្តេចអគ្គមហាសេនាបតីតេជោ”។

(ស្តាំ)​ លោកបណ្ឌិត​សភាចារ្យ​ រស់​ ចន្ត្រាបុត្រ​ ទីប្រឹក្សាផ្ទាល់​ សម្តចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋរមន្រ្តីកម្ពុជា​ មានឋានៈស្មេីទេសរដ្ឋមន្រ្តី

To Top